បុកគេអោយរបួស បើករថយន្តគេចមកឈប់នៅផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកយ៉ាង លឿន ដល់ចំណុចផ្លូវបែកជាបួនបានជ្រុលបុកម៉ូតូមួយគ្រឿងជាប់ម៉ូតូរហូត មកដល់ចំណុចស្ពានអាកាស៧កមរាបានបើករយ៉ែថយក្រោយម៉ូតូរបូតរួចបើកមកចតមុខផ្ទះធ្វើមិនដឹង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង១រំលងអធ្រាតត ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២២២កែងនិងផ្លូវ៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញរថយន្តឡិចសុីស NX200t ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB 6444ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៥ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូឌ្រីមសេ ១២៥ ពាក់ស្លាកលេខភ្នំពេញ 1HQ-9228 បើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់តាមបណ្ដោយផ្លូវលេខ២២២ ក្នុងទិសដៅពីលិចទៅកើតពេញទំហឹងបណ្ដាលរងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខរថយន្តត្រូវបានប្រជាពរដ្ឋជិះម៉ូតូដេញតាមក្រោយស្រាប់មកដល់ចំណុចក្រោមស្ពាន៧មករាបានឈប់រួចរយ៉ែថយក្រោយម៉ូតូរបូតរួចបើករត់បន្តទៀតរហូតចូលក្នុងបុរីមួយកន្លែងជិតស្តុុបផ្សារដីហុយផ្ទះលេខ2Cផ្លូវបេតុងឈប់រថយន្តនៅមុខផ្ទះធ្វើមិនដឹង។

បន្ទាប់ពីកើតហេតុប្រជាពរដ្ឋបានរាយការ​ណ៍ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញចរាចរមកយករថយន្តបង្កទៅរក្សាទុកនៅការិយា ល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print