ទុកឲ្យអ្នកដំណើររងចាំដល់៣៨នាទី រដ្ឋមន្ត្រីម៉ិចស៊ីកូ លាលែងចេញពីតំណែង

ចែករំលែក៖

ពលរដ្ឋម៉ិចស៊ីកូ​ ប្រតិកម្មយ៉ាងខ្លាំង​ក្រោយ ពេលរដ្ឋមន្ត្រី រ៉ែ និងបរិស្ថាន ម៉ិចស៊ីកូ ធ្វើដំណើរយឺតយ៉ាវឲ្យគេរងចាំ យឺតពេលវេលា ។ ចំណុច​ទាំងនោះហើយធ្វើឲ្យ​រដ្ឋមន្ត្រីត្រូវលាលែងចេញពីតំណែង។
ការធ្វើដំណើរមិនគោរពពេលវេលា ធ្វើឲ្យ ក្រុមអាកាសយានិកនិង អ្នកដំណើររាប់សិបនាក់ រងចាំ យ៉ាងយូរចំពោះបុគ្គលម្នាក់ គឺរដ្ឋមន្ត្រីក្រសួង រ៉ែ និងបរិស្ថានម៉ិចស៊ីកូ​។ ហេតុការនោះធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំង ធ្វើឲ្យរដ្ឋមន្ត្រីសម្រេចលាលែងចេញពីតំណែង​។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីម៉ិចស៊ីកូ លោក​ Andres Manuel Lopez Obrador បានទទួលលិខិតលាលែងចេញពីតំណែង របស់ លោកស្រី រដ្ឋមន្ត្រី​​ក្រសួងបរិស្ថាន និងថាមពលរ៉ែ​ Josefa Gonzalez Blanco Ortiz Ortiz។
នៅក្នុងលិខិត​លាលែងចេញពីតំណែង របស់រដ្ឋមន្ត្រី​វ័យ​៥៤ឆ្នាំ​បានបញ្ជាក់ថា នៅពេលលោកស្រីធ្វើដំណើរទៅបំពេញការងា កាលពីថ្ងៃទី​២៤ខែឧសភា លោកស្រី បានធ្វើដំណើរយឺតពេលវេលាដល់ទៅ​៣៨នាទី ធ្វើឲ្យ ក្រុមអាកាសយានឹកនិងអ្នកដំណើរ រងចាំ។
ប្រព័ន្ធផ្សព្វផ្សាយ​ ក្នុងប្រទេស ប៉ុន្មានថ្ងៃកន្លងមក បានថ្កោលទោស លោកស្រី Ortiz Mena ​ពីសកម្មភាពយឺតយ៉ាវទាំងនោះ ។​ នៅក្នុងលិខិតលាលែងចេញពីតំណែងបានបញ្ជាក់ថា «គ្មានអ្វី អាចការពារបានឡើយ ការផ្លាស់ប្តូរថ្មីរបស់ម៉ិចស៊ីកូ ទាមទា​ត្រូវតែគោរព ពីតម្លៃ នៃតម្លាភាព និងយុត្តិធម៌នៅក្នុងសង្គម​»។
ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតី កាលពីឆ្នាំ​២០១៨ លោក​ Lopez Obrador ​បានសន្យា​កសាងរដ្ឋាភិបាលតម្លាភាពមិនមានពុករលួយ ។ បច្ចុប្បន្ន គណៈរដ្ឋមន្ត្រី របស់លោកធ្វើដំណើរទៅបំពេញការងាយតាមជើងហោះហើរពាណិជ្ជកម្ម​កាត់បន្ថយការចំណាយ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print