ភ្នំពេញ៖ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ លីនណា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ ចេញដីកាឃុំខ្លួនម្តាយកូនបង្កេីត ដែលបានរួមគ្នាកាប់សម្លាប់លេីកូនប្រសារប្រុសដោយសារជម្លោះពាក្យសម្ដីលុយ១ម៉ឺនរៀល ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ ថា ម្តាយកូនទាំង២នាក់ នេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
ហេតុការណ៍ ឃាតកម្ម នេះ កេីត ឡើង កាលពី វេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅ ចំណុច បន្ទប់ ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យ២នាក់ រួមមាន ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ និង កូនស្រី ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ។
ចំណែក ជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។
នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះគង់ ធីតា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមាន អាការៈ មិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ ១ម៉ឺ ន រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏ មាន ជម្លោះ ជាមួយគ្នាតែម្តង ។
បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយ ហេីជនសង្ស័យឈ្មោះ គធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។
រហូតដល់វេលាម៉ោង២១៖០០នាទី យប់ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ៕
ដោយ៖ ចេស្តា