តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​ ម្តាយ​កូន​បង្កើត​ ដែល​ព្រួត​កាប់​​កូនប្រសារ​ប្រុស​ នៅ​ខណ្ឌ​សែនសុខ​

ចែករំលែក៖

ភ្នំពេញ​៖ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី​ ស៊​ លីនណា​​ នៅ​ថ្ងៃទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ ចេញ​ដីកា​ឃុំ​ខ្លួន​ម្តាយកូនបង្កេីត​ ដែលបានរួមគ្នាកាប់សម្លាប់លេីកូនប្រសារប្រុសដោយសារជម្លោះពាក្យសម្ដីលុយ១ម៉ឺនរៀល​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ បញ្ជាក់​ ថា​ ម្តាយ​កូន​ទាំង​២នាក់​ នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

ហេតុការណ៍ ឃាតកម្ម នេះ កេីត ឡើង កាលពី វេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅ ចំណុច បន្ទប់ ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ២នាក់ រួមមាន ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ និង កូនស្រី ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ។

ចំណែក ជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។

នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះគង់ ធីតា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមាន អាការៈ មិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ ១ម៉ឺ ន រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏ មាន ជម្លោះ ជាមួយគ្នាតែម្តង ។

បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយ ហេីជនសង្ស័យឈ្មោះ គធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។

រហូតដល់វេលាម៉ោង២១៖០០នាទី យប់ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print