ប្រទេសអាហ្សង់ទីន៖ បណ្តាបុគ្គលិក កម្មករ នៅទូទាំងប្រទេសអាហ្សង់ទីន នឹងធ្វើមហាកូដកម្ម ទូទាំងប្រទេស ប្រឆាំងនិងគោលនយោបាយ សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់ ផលប្រយោជន៍របស់ ពលករ បុគ្គលិកនៅក្នុងប្រទេសនេះ។ នៅក្នុងមហាកូដកម្មនោះក៏មានការចូលរួមពី អាកាសយានិកផងដែរ ទាំងនោះហើយបានជាក្រុមហ៊ុនអាកាសចរណ៍សម្រេច ផ្អាកការហោះហើរនៅថ្ងៃទី២៩ខែឧសភានេះ។
កាលពីថ្ងៃទី២៧ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក Aerolineas Argentina បានប្រកាសថា ក្រុមហ៊ុនបានសម្រេចលុបជើងហោះហើរ ទាំងអស់នៅថ្ងៃទី២៩ខែឧសភា ដោយសារតែ បុគ្គលិកនិង អាកាសយានិក ធ្វើកូដកម្ម ។
ក្រុមហ៊ុន អាកាសចរណ៍ Aerolineas Argentinaបានប្រកាស ពីការសម្រេច លុបជើងហោះហើរ ទាំងអស់នៅថ្ងៃទី២៩ខែឧសភាដោយសារតែបុគ្គលិក ទាំងអស់ចូលរួមធ្វើមហាហាកូដកម្ម តាមការអំពាវនាវរបស់ ប្រធានសហជីពពលករ កម្មករ អាហ្សង់ទីនដើម្បីប្រឆាំងប្រធានាធិបតី Mauriciio Macri ក្នុងពេលដែលសេដ្ឋកិច្ច ជាតិជួបឧបស័គជាច្រើន។
តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ អាហ្សង់ទីនបានបញ្ជាក់ថា ការធ្វើកូដកម្ម ប៉ះពាល់ដល់ជើងហោះហើរ៣៣០ជើង និងអ្នកដំណើរ ៣៧ពាន់នាក់ ។ នៅពេលនេះក្រុមហ៊ុន បាន រៀបចំជើងហោះហើរផ្សេងទៀត ដល់អ្នកដំណើរប្រមាណ៧៥ភាគរយដែលរងផលប៉ះពាល់។ ជើងហោះហើរអន្តរជាតិ នៅថ្ងៃទី២៩នេះនឹងរៀប ចំការហោះហើរនៅចុងថ្ងៃដើម្បីបញ្ចៀសផលប៉ះពាល់។
តាមគម្រោង មហាកូដកម្ម និង បិទទ្វារាល់សកម្មភាពសាធារណៈទាំងអស់ ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះមាន សេវាកម្មសាធារណៈ ធនាគារ…ជាដើម៕
...
ដោយ៖ មែវ សាធី