តៃវ៉ាន់ធ្វើសមយុទ្ធ កម្លាំងយន្តហោះចម្បាំង ត្រៀមការពារនិងវាយលុក

ចែករំលែក៖

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ អាកាសយានិកក្រុមយន្តហោះចម្បាំងតៃវ៉ាន់បានក្លែងធ្វើជាវាយប្រហារពីកង ទ័ពរប់សត្រូវ មកលើបន្ទាយជើងអាកាសរបស់ពួកគេ ដោយទាហានអាកាស បានបញ្ជារយន្តហោះចុះចត នៅចំកណ្តាលផ្លូវហាយវ៉េ ខណៈក្លែងធ្វើជាមានការវាយប្រហារពីសត្រូវ នៅក្នុងសមយុទ្ធមួយ  ។

ទាហានតៃវ៉ាន់ តែងតែធ្វើសមយុទ្ធជាប្រចាំ ដើម្បីបង្ហាញ និងពង្រឹងនូវសមត្ថភាពយ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយស្ថានការណ៍ភ្លាមៗ ខណៈមានសង្គ្រាមកើតឡើង ឆ្លងកាត់ច្រកសមុទ្ររបស់តៃវ៉ាន់ (Taiwan Strait)។

មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាអ្នកត្រួតពិនិត្យ ដោយផ្ទាល់នូវការធ្វើសមយុទ្ធរបស់កម្លាំងទាហាន នៅភាគខាងត្បូង ខេត្ត Changhua ដែលនៅមិនឆ្ងាយប៉ុន្មានពីមូលដ្ឋានកងទ័ពអាកាសតៃវ៉ាន់ Taichung ។ ការធ្វើសមយុទ្ធនេះ បានកើតឡើង ចំពេលកោះតៃវ៉ាន់កំពុងប្រឈមមុខនឹងភាពតានតឹងដាក់គ្នាជាមួយរដ្ឋាភិបាលចិន។ ដោយឡែករដ្ឋាភិបាលចិនវិញតែងតែចាត់ទុក ដែនដីកោះតៃវ៉ាន់ គឺជាអាណាខេត្តមួយរបស់ចិន  ហើយនៅពេលមានការចាំបាច់ ចិននឹងប្រើកម្លាំងទ័ព ដើម្បីគ្រប់គ្រងដែនដីនេះ។

លោកស្រី Tsai បានថ្លែងថា «កងកម្លាំងសន្តិសុខជាតិរបស់យើងតែងតែរងនូវការគំរាមកំហែងពីជុំទិស។ រីឯកងកម្លាំងទាហានរំដោះប្រជាជនចិន ដែលមានការហ្វឹកហាត់យ៉ាងយូរ និងយន្តហោះចម្បាំងរបស់គេ បានឡោមព័ទ្ធជុំវិញដែនដីកោះតៃវ៉ាន់។ ពិតណាស់ វាបានបន្ថែមនូវកម្រិតគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ។ យើងត្រូវតែបង្កើននូវកម្រិតប្រុងប្រយ័ត្នឲ្យបានខ្ពស់ថែមទៀត» ។

យន្តហោះចម្បាំងតៃវ៉ាន់ ដែលចូលរួមសមយុទ្ធលើកនេះ រួមមាន យន្ដហោះចម្បាំ F-16 ផលិតដោយអាមេរិក, យន្តហោះចម្បាំងផលិតដោយបារាំង Mirage 2000 និងយន្តហោះចម្បាំង ផលិតដោយតៃវ៉ាន់ផ្ទាល់ IDF ព្រមទាំងចូលរួមពីយន្តហោះប្រកាសអាសន្ន E-2K ផលិតដោយអាមេរិកផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print