ទាហានស៊ីរី ក្រោយការជួយអន្តរគមន៍ពីក្រោយរបស់រុស្ស៊ីបានដណ្តើម ទីតាំងជាច្រើនពីក្រុមឧទ្ទាម មកគ្រប់វិញ ។ ជាមួយគ្នានោះអ៊ីស្រាអ៊ែលបានបើកការវាយប្រហារទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃទី២៧ខែឧសភា កម្លាំងទាហានអាកាស់អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើ ទីតាំងមីស៊ីលការពារដែនអាកាសស៊ីរី ជាការសងសឹក ក្រោយ មីស៊ីលការពាររបស់ស៊ីរី វាយប្រហារទៅលើយន្តហោះ ចម្បាំង អ៊ីស្រាអ៊ែល។
កាលពីថ្ងៃទី២៧ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា «កាលពីម្សិលមិញទាហានស៊ីរីបានវាយប្រហារ យន្តហោះអ៊ីស្រាអែល តែមិនបានជោគជ័យ ។ កម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយប្រហារ ទៅលើទីតាំង មីស៊ីលការពាររបស់ស៊ីរី ជាការតបតវិញ»។
កន្លងមក អ៊ីស្រាអែលក៏បានបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំង នៅក្នុងខេត្ត Quneitra ភាគខាងលិច ប្រទេសនេះ។សារព័ត៌មាន SANA របស់ស៊ីរីបានផ្សាយថា មានទាហានស៊ីរី ម្នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រអែល។
កន្លងមក អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើកទៅលើទីតាំង ក្នុងទឹកដីស៊ីរី ភាគច្រើនគឺសម្តៅទៅលើទីតាំង មិស៊ីលរបស់អ៊ីរ៉ង់ និងក្រុម Hezbollah ។
ពេលថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានរំដោះគ្រប់គ្រងភូមិ នៅភាគពាយព្យមកវិញ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានបាត់បង់ភូមិនេះ ទៅក្នុងដៃពួកសកម្មប្រយុទ្ធ កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារ ដណ្ដើមគ្រប់គ្រងតំបន់កាហ្វាណាប៊ូដាជាលើកដំបូងនៅថ្ងៃទី៨ ខែឧសភា បន្ទាប់មកក៏បានបាត់បង់តំបន់នេះទៅវិញកាលពីថ្ងៃពុធ ទី២២កន្លងទៅ។
ទូរទស្សន៍រដ្ឋបានឲ្យដឹងថា កងទ័ពបានរំដោះគ្រប់គ្រងតំបន់កាហ្វាណាប៊ូដា មុនពេលល្ងាចពីពួកសកម្មប្រយុទ្ធក្នុងចំណោមពួកគេទាំងនោះ មានទាំងសមាជិកក្រុម ហាយ៉ាតតារីអាល់សាម ដែលមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាន ក្នុងប្រទេសអង់គ្លេសរបស់ក្រុមប្រឆាំងបានរាយការណ៍ថា ពួកសកម្មប្រយុទ្ធបានបាត់បង់ភូមិគ្រប់គ្រង ដែលស្ថិតនៅជ្រុងភាគពាយព្យខេត្តអ៊ីតលីប ជាមូលដ្ឋានរឹងមាំរបស់ពួកឧទ្ទាមសំខាន់ចុងក្រោយនៅក្នុងប្រទេសនេះ។
ក្រុមឃ្លាំមើលបាននិយាយថា កងកម្លាំងស៊ីរីបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រើប្រាស់គ្រាប់ទម្លាក់ធំៗជាខ្សែ និងការបាញ់ផ្លោងកាំភ្លើងធំ ដើម្បីរំដោះយកភូមិនេះមកគ្រប់គ្រងវិញ។ ក្រុមឃ្លាំមើលបន្តថា ការវាយប្រហារតំបន់កាហ្វាណាប៊ូដានៅជុំចុងក្រោយបំផុត បានសម្លាប់ពួកសកម្មប្រយុទ្ធ២៨នាក់ និងក៏បានធ្វើឲ្យកងទ័ព និងក្រុមប្រដាប់អាវុធគាំទ្ររដ្ឋាភិបាល ១៦នាក់ស្លាប់ផងដែរ ៕