ពិធីអំណត់បួសខែរ៉ម៉ាឌនបញ្ចប់ដោយជោគជ័យ​,​ សម្តេចតេជោ​ ហ៊ុន​ សែន​ ជូនពរ​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​

ចែករំលែក៖

ភ្នំពេញ​៖ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ សរសេរ​នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​ ថា​ “ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា​ និង​ ក្នុង​នាម​សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ទាល់​ ព្រមទាំង​ភរិយា​ សូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ​ ក្នុងអារម្មណ៍ជ្រះថ្លា​ ក្នុងឱកាស ដ៍សែន រីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា(អុីត អាល់ហ្វ៊ីទ្រី​) នៅថ្ងៃពុធទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣ កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ដែលត្រូវនឹងថ្ងៃទី៥​ ខែ មិថុនា ឆ្នាំ២០១៩ នេះ”។

នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ បន្ត​ថា​ “ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយ បានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក”។

ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់​ សូមទទួលបាននូវសេចក្កីសុខ ​សុភមង្គល​ ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់​ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានគោរពប្រតិបត្តិក្នុងរយៈពេលកន្លងមកកុំបីអាក់ខានឡើយ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print