សមត្ថកិច្ចគ្រឿងញៀននៃសង្នការរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ៖សមត្ថកិច្ចផ្នែកគ្រឿងញៀនបានធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាជនសង្ស័យ២នាក់រួមនឹងដកហូតបានថ្នាំញៀន ចំនួន2កញ្ចប់តូចនៅក្នុងផ្ទះសំណាក់យីហោ តាំង ហេង យកទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
០៦នឹង៤៥នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩តាមបណ្តោយផ្លូវបេតុងនៅចំណុចផ្ទះសំណាក់យីហោ តាំង ហេង ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យទី១មានឈ្មោះរ៉េត ឌី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ និងទី២មានឈ្មោះសាន ឆាគ្រីត ភេទប្រុស អាយុ ១៩ឆ្នាំស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខាងគ្រឿងញៀន ស្នងការរាជធានីភ្នំពេញបានអោយដឹងថា៖ មុននឹងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅចំណុចផ្ទះសំណាក់តាំងហេងនោះគឺកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំង២នាក់ដែលចូលទៅទិញថ្នាំញៀនយកទៅសង្ងំប្រើប្រាស់នៅបន្ទប់លេខ១១ជាក់ស្តែងក៏ឃាត់ខ្លូនបាន២នាក់រួមនឹងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូចរួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន និងដែកកេះចំនួន៣យកទៅសួរនាំនៅការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន  ដើម្បីស្វែងរកតាមចាប់អ្នកចែកចាយបន្តអោយជនសង្ស័យ២នាក់ខាងលើនេះជាបន្តទៅទៀត។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះរួមនឹង
វត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print