ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន​ លុបជើងហោះហើរជាច្រើនដោយកង្វះអ្នកបើកបរ

ចែករំលែក៖

ដោយសារតេអាកាសយានិក​ សុំច្បាប់​ ច្រើននាក់ ធ្វើឲ្យជើងហោះហើរ ជាច្រើនត្រូវលុបចោល ។ តាមការប្រកាស​រប​ស់ ក្រុមហ៊ុនអាកាសចរណ៍​ Jetstar Japan  បានប្រកាសថា នឹងលុបជើងហោះហើរ ដល់ទៅ​៧០ជើង​នៅក្នុងខែមិថុនា នេះដោយសារតែកង្វះ​អាកាសយានិក ។ ក្នុងជំនួបជើងហោះហើរដែលបានលុបចោល ក្នុងនោះមានជើងហោះហើរក្នុងស្រុក ៥៨ ជើង និង អន្តរជាតិ​១២ជើង ​។

សកម្មភាពខាងលើ បានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ដល់ទៅ ៧៥០០នាក់ ។នៅពេលនេះ​ក្រុមហ៊ុន​កំពុងតែ រៀបចំបែបបទឲ្យអ្នកដំណើរ បន្តធ្វើដំណើរជាមួយក្រុមហ៊ុនផ្សេង ។

មូលហេតុ​ដែល​ក្រុមហ៊ុនអាកាសចរណ៍​Jetstar Japan   ធ្លាក់ក្នុងស្ថានភាព ខ្វះអាកាសយានិក គឺដោយសារតែ​ អាកាសយានិក ជាច្រើន សុំច្បាប់​ ច្រើនថ្ងៃ  ដោយមូលហេតុថា​ឈឺ និងរងរបួស ផ្សេងៗ ។ ចំណែកអាកាសយានិកដែល​នៅធ្វើការ ត្រូវផ្លាសប្តូរវេនគ្នាឈប់សម្រាក។

កាលពីចុងសប្តាហ៍កន្លងមក  ក្រុមហ៊ុន​Jetstar Japan   ត្រូវលុបចោលជើងហោះហើរ១៦ជើង ដោយមូលហេតុដូចគ្នា ។  ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបញ្ជាក់ថា​នៅក្នុងខែកក្កដា ខាងមុខនេះ ជើងហោះហើរនឹងត្រូវដំណើរការធម្មតាវិញហើយ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print