បើករថយន្ដ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​អោយ​បាក់បែក​អស់​៧​កង់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ដ​ហា​យ​ឡាក់​វី​ហ្គូ​រ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​អោយ​បាក់​អស់​ចំនួន​០៧​កង់​ ហើយ​រថយន្ដ​បាន​ក្រឡាប់​ផ្ងារជើង​ត្រូវ​បាន​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​ជួយ​លើក​រថយន្ដ​អោយ​ឈរ​ជា​ធម្មតា​វិញ​ តែ​មិន​បណ្ដាល​អោយ​អ្ន​បើករថយន្ដរ​ងរ​បួស​នោះ​ទេ​។​

image3 (3)

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុន្នី​វង្ស​ ទុល​មុខក្រសួង​រៀបចំ​ដែនដី​នគរ​រូប​ណី​យ​កម្ម​ និង​សំណង់​ ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ ហា​យ​ឡាក់​វី​ហ្គូ​រ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2Y-4636​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូង​ផ្លុ​ូ​វ​ពេញទំហឹង​បណ្ដាល​បាក់​អស់​ចំនួន​០៧​កង់​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ពេល​ដែល​បុក​រួច​ហើយ​រថយន្ដ​បាន​ក្រឡាប់​ផ្ងារជើង​ តែ​មិន​បណ្ដាល​អោយ​អ្នក​បើករថយន្ដរ​ងរ​បួស​នោះ​ទេ​។​ក្រោយមក​ប្រជាពល់រដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ជួយ​លើក​រថយន្ដ​អោយ​ឈរ​ជា​ធម្មតា​វិញ​ ដោយ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​។​ ចំណែក​ម្ចាស់​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ដ​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

image1 (3)

image2 (3)

image4 (2)

image5 (2)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print