FedEx , Ford និងរ៉ែដីកម្រ ជាអាវុធដែលចិនបានប្រើប្រាស់វាយប្រហារអាមេរិកវិញ​

ចែករំលែក៖

ចិនបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ​ ford Motor Co ​នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ថា បានបំពានច្បាប់កម្មសិទ្ធបញ្ញា ។ នេះជាសកម្មភាពថ្មីដែល ចិនវាយបកទៅលើអាមេរិកវិញ​ ។

ក្រុមហ៊ុន​ ផលិតរថយន្ត Ford នៅប្រទេសចិន ត្រូវទទួលរងការផាកពិន័យ ដល់ទៅ​២៣,៦លានដុល្លារ អាមេរិក ​ការផាកពិន័យខាងលើស្មើនិង ៤ភាគរយនៃប្រាក់ចំណូល របស់ក្រុមហ៊ុននេះនៅប្រទេសចិន​។

កន្លងមក ចិនក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន​ FedEx Corp ​ដោយសារតែបញ្ហា ពេលផ្តល់ទំនិញ។ សកម្មភាពខាងលើ គឺជា ការវាយបកទៅលើ រដ្ឋាភិបាលរបស់ លោកដូណាលត្រាំ​ដែលបានដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន​ Huawei Technologies Co ។

ជាមួយគ្នានេះដែរចិន​ក៏បានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់រ៉ែដី​កម្រដល់អាមេរិក​ ធ្វើឲ្យតម្លៃរ៉ែនេះ ឡើងថ្លៃខ្ពស់ បំផុតមិនធ្លាប់មាន​។ដោយឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម​ តម្លៃរ៉ែដីកម្រ របស់ចិន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ។ រ៉ែដីកម្រ  គឺ​ជា វត្ថុធាតុដើមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិត គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា ដូចជា ទូរស័ព្ទ ទូរទស្សន៍​និង កាមេរ៉ា ជាដើម​។

ក្រោយពេលរដ្ឋាភិបាល​របស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានហាមប្រាម ក្រុមហ៊ុន​ Huawei មក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានវាយប្រហារ យ៉ាងខ្លាំង​ទៅលើ ទៅលើអាមេរិក ។ ប្រធានាធិបតីចិន លោក ស៊ីជីងពីង​បាន​ អំពាវនាវ ដល់ពលរដ្ឋ ត្រៀមលក្ខណៈសម្រាប់បង្កើន​«មហាកំផែងថ្មី»។

ចិនជាប្រទេសផ្គត់ផ្គង់រ៉ែដីកម្រ​ដល់អាមេរិកដល់ទៅ​៨០ភាគរយ តាំងពីឆ្នាំ​២០១៤ -២០១៧ ។ ក្រៅពីនេះ​ចិនបានផ្គត់ផ្គង់ដីកម្រដល់ទីផ្សាពិភពដល់ទៅ​៩៥ភាគរយ​ ។ ទាំងនោះជាចំណុចខ្លាំងបំផុតរបស់ចិន នៅក្នុងការតបតអាមេរិក​។

លោក​ Ryan Castilloux ​អគ្គនាយកក្រុមហ៊ុន​ប្រឹក្សា​ទីក្សាដីកម្រ​ Abamas Intelligence ​បាននិយាយទៅកាន់សារព័ត៌មាន​រ៉យទ័រថា «ដីកម្រ ប្រើប្រាស់ដើម្បីធ្វើជា ដែកឆក់ និង គ្រឿងអេឡិចត្រូនិក នៅពេលនេះចិនបានប្រើប្រាស់  ដីកម្រធ្វើជា​អាវុធសម្រាប់តបតអាមេរិក​»។

រ៉ែកម្រ (rare earth) គឺជាប្រភេទរ៉ែដ៏សំខាន់មួយ ដែលត្រូវបានគេយកទៅប្រើប្រាស់ជាវត្ថុធាតុដើមផលិត រាប់ចាប់ពីការផលិតបរិក្ខាយោធា រហូតដល់គ្រឿងអេឡិចត្រូនិច។ ក៏ប៉ុន្តែ ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដូចជាលោកស្រី ហេឡេន ឡូ (Helen Lau) ជាដើមយល់ថា តម្លៃរ៉ែកម្រអាចនឹងហក់ឡើងខ្ពស់នៅពេលអនាគត។

លោកស្រី Lau បានលើកឡើងដូច្នេះថា «តម្លៃរ៉ែកម្រអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ បើសិនជាចិនប្រើប្រាស់វាជាអាវុធនៅក្នុងសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ន… ដ្បិតសហរដ្ឋអាមេរិកអាចនឹងរកគោលដៅផ្គត់ផ្គង់ផ្សេងក្រៅពីចិន ដែលនេះអាចនឹងធ្វើឱ្យតម្រូវការរ៉ែកម្រនឹងកាន់តែកើនឡើង» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print