មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ឆ្នាំបានធ្វើអត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ ឆ្នាំបានធ្វើអត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។

មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថានបានធ្វើកោសល្យវិច័យលើ សាកសពនិងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គលព្រោះបើតាមប្រភពស្និទ្ធិ លោក អោម សេងហួរ មានជំងឺប្រចាំកាយ។

លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រី មានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print