រុស្ស៊ីបញ្ជូន «រ៉ាដាហោះ» A-50 ​តាមដានសមយុទ្ធរបស់ណាតូ

ចែករំលែក៖

រុស្ស៊ីបានដាក់ពង្រាយ យន្តហោះស៊ើបការណ៍  និងប្រកាសអាសន្នបន្ទាន់ ប្រភេទ​ A-50 ​ទៅកាន់តំបន់​Kuban ​ភាគខាងត្បូងប្រទេសនេះជាប់ព្រំដែន ណាតូ  ដើម្បីតាមដានសកម្មភាពហ្វឹកហាត់សមយុទ្ធ របស់ណាតូ ។

ការបញ្ជូនយន្តហោះស៊ើបការណ៍​ទៅកាន់ព្រំដែនកើតឡើង  ​ក្នុងពេលដែល សម្ព័ន្ធមិត្ត ណាតូ ធ្វើសមយុទ្ធ​ជាទ្រង់ទ្រាយធំ ​ណោតំបន់អឺរ៉ុបខាងលើតជាប់ព្រំដែន រុស្ស៊ី។សារព័ត៌មានរុស្ស៊ីបានផ្សាយថា យន្តហោះស៊ើបការ នឹងត្រូវ ការពារដោយយន្តហោះចម្បាំង ដ៏ទំនើប​ Su-27SM3។

ប្រទេសជាសមាជិកណាតូ​​ ១៨ប្រទេស  បានចាប់ផ្តើមធ្វើសមយុទ្ធ នៅដែនសមុទ្រ ​បាលតិច​ដែលជាសមយុទ្ធប្រចាំឆ្នាំ មានឈ្មោះថា ​ BALTOPS ។

នេះជាសមយុទ្ធ  ទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានពីមុនមក ​សមយុទ្ធលើកនេះដឹកនាំដោយអាមេរិក ដោយមានគោលដៅ​​​បង្កើនសម្ថភាពការពារ​ ប្រទេសជាសមាជិកណាតូ​រួចផុតពីការគំរាមកំហែង ។ នៅក្នុងសមយុទ្ធលើកនេះ មានទាហាន ជាង​៨ពាន់នាក់ចូលរួម​ និងនាវាចម្បាំង ៥០គញរឿង យន្តហោះចម្បាំង​១៨គ្រឿង​​។

នៅក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធ លើកនេះ រួមមាន​ ស្វែងរក​ បំផ្លាញ​មីស៊ីលបុក និងនាវាមុជទឹក  ប្រព័ន្ធការពារដែនអាកាស វាយវាយលុកឡើងគោក​។ តាមការលើកឡើងរបស់ណាតូ​ ការធ្វើសមយុទ្ធ ខាងលើ​មិនសដំដៅទៅលើប្រទេសណាមួយនោះឡើយ​។

ប៉ុន្តែ​កន្លងក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក​ Sergey Shoigu ​បានប្រកាសថា ណាតូ​កំពុងតែព្យាយាម​បំផ្លាញសន្តិសុខ នៅក្នុងតំបន់និង ពិភពលោក ។ ជាមួយគ្នានេះ សកម្មភាពរបស់ណាសតូ និងធ្វើឲ្យសន្តិសុខព្រំដែន ជាប់រុស្ស៊ីកាន់តែតានតឹង  ហើយទីក្រុងមូស្កូ​ត្រូវចាត់វិធានការ តបតវិញនៅការធ្វើសមយុទ្ធខាងលើ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print