ភ្នំពេញ ៖ បុរសម្នាក់បានផុងលលាក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ខណៈបុរសរូបនោះបានជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកនិងរថយន្តដឹកធុងហ្គាស រថយន្តក្រុមហ៊ុន តារា ស៊ីធីហ្គាស ដែលឈប់ស្ងៀម នៅលើពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ជិតនិងភោជនីដ្ឋាន 8888 ផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សពជនរងគ្រោះ មានឈ្មោះ រិន កាមិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណេីត ស្រុកបាទីខេត្តតាកែវ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។ ដោយជិះម៉ូតូម៉ាក ឌ្រីមសង់ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR8373 ។
ចំណែករថយន្ត ដឹកស៊ីទែនហ្គាស របស់ក្រុមហ៊ុន តារាធីស៊ី ហ្គាស ចំនុច១តោនកន្លះ ម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 2A 7187 បើកបរ ដោយបុរសមិនស្គាល់ អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
តាមប្រភពពត៌មាន ពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ដឹកស៊ីធុង ហ្គាស រថយន្ត ក្រុមហ៊ុន តារា ស៊ីធី ហ្គាស បានបើកមកដល់ ចំនុចខាងលើ ស្រាប់តែខូច ហើយចតស្ងៀមនៅលើ ហើយស្របពេលនេះដែរ ក៍ស្រាប់តែ បុរសខាងលើ ក៍ស្រាប់តែ មាន បុរសសពជនរងគ្រោះខាងលើ បានជិះម៉ូតូ ម៉ាក ហុងដា ឌ្រីមសេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ធ្វើដំណើរមកក្នុងទិសដៅស្របគ្នា ហើយផ្លូវងងឹត ទើបមើលមិនឃើញ ក៍ជ្រុលទៅបុកនិងរថយន្តដែលឈប់ស្ងៀម ពីក្រោយពេញទំហឹង បណ្តាលអោយបោកក្បាល ធ្លាយខួរស្លាប់យ៉ាងអនោចអធម័នៅនិងកន្លែងកើតហេតុតែម្តង ។ ដោយខាងរថយន្តវិញ នៅពេលឃើញហេតុការណ៍បែបនេះ ក៍បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ ។
បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញ់ចរាចរណ៍បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសព ព្រមទាំងមានសាច់ញាតិមកទ្រហោយំផងដែរ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ទំនាក់ទំនង ហៅសាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យ នៅស្រុកខាងប្រពន្ធ ឯខេត្តតាកែវ ។ ចំនែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ់ចរាចរណ៍ក្រុង បានចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលពេលក្រោយ ៕ដោយ៖ភារ៉ា ដង្កោ