ជប៉ុន​ដាក់​កាំជ្រួច​មី​ស៊ី​ល​នៅ​លើ​កោះ​ជាង​២០០​សម្រាប់​ទប់ទល់​ចិន​

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ទាហាន​ជប៉ុន​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​ ដាក់​កាំជ្រួច​មី​ស៊ី​ការពារ​និង​សាងសង​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​កោះ​ជាង​២០០​ កោះ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ភាគ​ខាងកើត​ ដើម្បី​ទប់ទល់​ជាមួយ​ចិន​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​ដោយសារ​តែ​វិបត្ដិ​ជុំវិញ​ ប្រជុំ​កោះ​សេន​កា​កូ​ ។​

dwe

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា​ ទីក្រុង​តូ​ក្យូ​មាន​គម្រោង​ដាក់​ពង្រាយ​ មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​និង​យន្ដហោះ​ ចម្បាំង​នៅ​លើ​កោះ​ជាង​២០០​ក្នុង​ដែនសមុទ្រ​ចិន​ភាគ​ខាងកើត​មាន​ចម្ងាយ​ ១.៤០០​គីឡូម៉ែត្រ​ពី​ដីគោក​ជប៉ុន​នឹង​កោះ​ តៃវ៉ាន់​។​

​ក្រុម​អ្នកឯកទេស​នយោបាយ​ជប៉ុន​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​នាយក​ រដ្ឋមន្ដ្រី​ស៊ី​ន​ហ្សូ​អា​បេ​បាន​បង្កើន​ថវិកា​សម្រាប់​ការពារ​ជាតិ​ក្នុង​គោលដៅ​គ្រប់គ្រង​តំបន់​សមុទ្រ​ភាគ​ខាងកើត​នៅ​កោះដាច់​ស្រយាល​របស់​ជប៉ុន​ក៏​ដូច​ជា​ទប់ទល់​ នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ដែនសមុទ្រ​។​

​នៅ​ពេល​ដែល​ជប៉ុន​បាន​ដាក់​មី​ស៊ី​ល​នៅ​លើ​កោះ​ជា​ច្រើន​នោះ​ជា​ឧបសគ្គ​យ៉ាង​ ធំធេង​ដល់​នាវាចម្បាំង​របស់​ចិន​ដែល​យាមល្បាត​នៅ​ក្បែរ​កោះ​ដែល​មាន​វិវាទ​ជាមួយ​ជប៉ុន​ ។​

​តំណាងរាស្ដ្រ​ជប៉ុន​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា​ ឥទ្ធិពល​ របស់​ចិន​កំពុង​ជំរុញ​ឱ្យ​ជប៉ុន​ត្រូវ​តែ​មាន​វិធានការ​ការពារ​ខ្លួន​ឱ្យ​បាន​ទាន់​ពេល​ វេលា​បំផុត​ ។​

​ទីប្រឹក្សា​សន្ដិសុខ​របស់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​បានឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៥​ឆ្នាំ​ ខាង​មុខ​ជប៉ុន​នឹង​ដាក់​ពង្រាយ​កម្លាំង​ ទាហាន​ជាង​១​ម៉ឺន​នាក់​នៅ​តាម​កោះដាច់​ ស្រយាល​និង​អាវុធ​ទំនើបៗ​ជា​ច្រើន​ សម្រាប់​ទប់ទល់​រាល់​ការ​គំរាមកំហែង​ឈ្លានពាន​គ្រប់គ្រង​កោះ​ទាំងនោះ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ជប៉ុន​បាន​ចាប់ដៃ​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ឥណ្ឌា​និង​អូស្ដ្រាលី​ជាដើម​។​

​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ ជប៉ុន​ បាន​ជួយ​សាងសង​ផ្លូវដែក​ល្បឿន​លឿន​ ដែល​អាច​ធ្វើ​ដំណើរ​ពី​ម្ខាង​ទៅ​ម្ខាង​នៃ​ ប្រទេស​ឥណ្ឌា​ដែល​មាន​ផ្ទៃដី​ធំ​ទូលាយ​ នោះ​។​ តាម​ការ​ប្រកាស​របស់​លោក​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ ណា​រិ​ន​ដ្រា​ ម៉ូ​ឌី​ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ ភាគី​ជប៉ុន​លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ រួច​ ភ្លាម​លោក​បញ្ជាក់​ថា​ផ្លូវ​រថភ្លើង​នោះ​ នឹង​ដំណើរការ​សាងសង់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ ។​

​នេះ​ជា​គម្រោង​ដែល​ផ្ដល់​សន្ទុះ​អភិ​ វ​ឌ្ឍ​ថ្មី​ដល់​វិស័យ​អយស្ម័យយាន​ឥណ្ឌា​និង​ព​ន្លឿ​ន​ឥណ្ឌា​ទៅ​ថ្ងៃ​អនាគត​ព្រោះ​វិស័យ​ នេះ​នឹង​ក្លាយទៅជា​ម៉ាស៊ីន​ផ្លាស់​ប្ដូរ​មុខ​ មាត់​សេដ្ឋកិច្ច​ឥណ្ឌា​។​ នេះ​ជា​ប្រសាសន៍​ របស់​លោក​ម៉ូ​ឌី​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ជប៉ុន​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ រួច​។​ ប្រព័ន្ធ​ផ្លូវ​ ដែក​ឥណ្ឌា​ដែល​មាន​វ័យ​ចំណាស់​និង​ទ្រុឌទ្រោម​ខ្វះ​ការ​វិនិយោគ​ខ្លាំង​ណាស់​ហេតុ​ ដូច្នេះ​ហើយ​បានជា​លោក​ម៉ូ​ឌី​ បាន​ឆ្លៀត​ ឱកាស​សន្យា​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​តាម​រយៈ​កិច្ចព្រមព្រៀង​ ជាមួយ​ជប៉ុន​ ។​

​មិនតែប៉ុណ្ណោះ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដី​ពី​អំពី​កិច្ច​សហប្រតិបត្ដិការ​ ឥណ្ឌា​-​ជប៉ុន​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ី​ វិល​។​ ប៉ុន្ដែ​ពុំ​ទាន់​ឈាន​ដល់​ការ​ចុះ​ហត្ថ​ លេខា​នៅឡើយ​ទេ​ ព្រោះ​ភាគី​ទាំង​ពីរ​ត្រូវ​ សម្អិតសម្អាង​លើ​ចំណុច​លម្អិត​មួយ​ចំនួន​ ទៀត​សិន​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ ឥណ្ឌា​លើ​ទំព័រ​ប្រព័ន្ធ​សង្គម​ Twitter​។​

​តាម​ការ​ពិត​ជប៉ុន​ធ្លាប់​បាន​បដិសេធ​មិន​ព្រម​សហការ​ជាមួយ​ឥណ្ឌា​ក្នុង​វិស័យ​ នុយក្លេអ៊ែរ​នេះ​ជា​យូរ​មក​ហើយ​ ព្រោះ​ តែ​ក្រុង​ញូ​វ​ដេ​លី​មិន​បាន​ផ្ដល់​សច្ចាប័ន​ លើ​សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​នុយក្លេអ៊ែរ​។​ ប៉ុន្ដែ​នៅ​ពេល​នេះ​ជប៉ុន​មាន​ទំនោរ​ បន្ទន់​ជំហរ​ដាក់​ឥណ្ឌា​ប្រទេស​មហា​នុយ​ ក្លេ​អ៊ែ​រ​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​ក៏​ទំនង​ដោយ​ហេតុតែ​តូ​ក្យូ​បាន​និង​កំពុង​មើលឃើញ​ ឥទ្ធិពល​របស់​ចិន​ស្ទុះ​ឡើង​ខ្លាំង​។​ នេះ​បើ​ តាម​ទស្សនៈ​អ្នកវិភាគ​មួយ​ចំនួន​ធំ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ជប៉ុន​បាន​ចរចា​ជាមួយ​ប្រទេស​អូស្ដ្រាលី​ដើម្បី​លក់​នាវា​មុជ​ ទឹក​របស់​ខ្លួន​។​ ទំនាក់ទំនង​រវាង​ជប៉ុន​ ឥណ្ឌា​និង​អូស្ដ្រាលី​គឺ​មាន​កម្លាំង​ខ្លាំង​បំផុត​ ដែល​អាច​ទប់ទល់​រាល់​ការ​ពង្រីក​អំណាច​របស់​ប្រទេស​ចិន​ ៕​

dwe (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print