ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​មិន​អាច​រារាំង​សេដ្ឋកិច្ច​រុ​ស្ស៊ី​ឡើយ

ចែករំលែក៖

​ប្រធានាធិបតី​ពូ​ទី​ន​បាន​ចេញ​មក​ ប្រកាស​ថា​សេដ្ឋកិច្ច​រុ​ស្ស៊ី​មិន​អាច​ដួល​ រលំ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ​ នៅ​ ពេល​នេះ​សេដ្ឋកិច្ច​រុ​ស្ស៊ី​បាន​ងើបឡើង​ វិញ​ដូច​ធម្មតា​ ។​

​សេដ្ឋកិច្ច​រុ​ស្ស៊ី​រក​ចំណូល​ភាគច្រើន​ បាន​មក​ពី​ការ​លក់​ធនធានធម្មជាតិ​មាន​ប្រេង​ប្រេង​និង​ឧស្ម័ន​ព្រមទាំង​ផលិតផល​ធ្វើ​ពី​វត្ថុធាតុដើម​ ។​ យោង​ទៅ​លើ​ការ​ ព្យាករណ៍​ធ្វើ​តាំងពី​ដើមឆ្នាំ​២០១៤​អំពី​ តម្លៃ​ប្រេង​ឆៅ​ក្នុង​កម្រិត​១០០​ដុល្លារ​ក្នុង​១​បារ៉ែល​ ស្មើនឹង​១៥៩​លី​ត្រ​។​ ក្រោយ​ មក​រុ​ស្ស៊ី​បាន​បង្ខំចិត្ដ​បន្ទាប​តម្លៃ​ប្រេង​ នេះ​ជា​២​ដង​មក​នៅ​ត្រឹម​៥០​ដុល្លារ​ ។​ ឥឡូវ​ស្ថានការណ៍​ដែល​មាន​ជាក់ស្ដែង​គឺ​ក្នុង​១​ធុង​តម្លៃ​ត្រឹមតែ​៣៧-៣៨​ដុល្លារ​ ប៉ុណ្ណោះ​។​

GDP​ របស់​រុ​ស្ស៊ី​ស្រាប់តែ​ធ្លាក់​អស់​ ៣,៧​ភាគរយ​ហើយ​អតិផរណា​គិត​មក​ ទល់​ថ្ងៃ​១៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​ ទៅ​គឺ​ស្ទុះ​ដល់​១២,៣​ភាគរយ​ហើយ​តាម​ការប្រមាណ​ឃើញ​នៃ​ក្រសួង​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​ទៅ​ដល់​ដំណាច់ឆ្នាំ​២០១៥​នេះ​នឹង​កើនឡើង​ដល់​ជិត​១៣​ភាគរយ​ ។​

​ការ​ប្រកាស​របស់​លោកពូ​ទី​ន​កើត​ ឡើង​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​ចុះហត្ថលេខា​ង​ជាមួយ​ចិន​លើ​វិស័យ​ ពាណិជ្ជកម្ម​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​ គឺជា​ដង្ហើម​ជួយ​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី​រួច​ ផុត​ពី​វិបត្ដិ​ ៕​

w23

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print