អង់គ្លេស រើសបានបេក្ខភាពពីររូប លេចថ្លោសម្រាប់តំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

វិវាទជុំវិញការចាកចេញរបស់អង់គ្លេស ពីសហគមន៍អឺរ៉ុប បានធ្វើឲ្យ  វិវាទនយោបាយកាន់តែខ្លាំង​​ បង្ខំឲ្យ ​នាយករដ្ឋមន្ត្រីអង់គ្លេសលាលែងចេញពីតំណែង ។ មកទលពេលនេះនៅមិនទាន់រស់បានអ្នកជំនួសនៅ ឡើយ។

បច្ចុប្បន្ន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក​ Boris Johnson ​ និងរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន លោក Jeremy Hunt ​ជាបេក្ខភាពចុងក្រោយបង្អស់ សម្រាប់ប្រជែងតំណែង នាយករដ្ឋមន្ត្រីអង់គ្លេស​ ជំនួសលោកស្រី​ Theresa May ​ដែលបានលាលែងចេញពីតំណែង។

តាមសារព័ត៌មាន​ Guardian ​បានផ្សាយថា ក្រោយការបោះឆ្នោត នៅក្នុងគណបក្ស​ កាលពីថ្ងៃទី​២០ខែមិថុនា ក្នុងចំណោមបេក្ខភាពជាច្រើនរូប គឺច្រើសរើសបានតែពីររូបប៉ុណ្ណោះដែលទទួលបានការគាំទ្រខ្ពស់ ។ នៅក្នុងការបោះឆ្នោត  លោក​ Boris Johnson ​នាំមុខដោយទទួលបានសំឡេងគាំទ្រ​ដល់ទៅ​១៦០ ចំណែក លោក​ Jeremy Hunt ​ទទួលបានតែ​៧៧សំឡេងតែប៉ណ្ណោះ​។ ចំណែកបេក្ខភាពទី​៣គឺលោក​ Michael Gove ​ទទួលបាន​៧៥សំឡេងគាំទ្រ គឺតិចជាង លោក​ Hunt តែ​២ប៉ុណ្ណោះ ក៏ត្រូវបញ្ចប់ការប្រជែងតំណែងនាយករដ្ឋមន្ត្រី។

បេក្ខភាពទាំងពីររូប ប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស មានទស្សននយោបាយផ្ទុយ គ្នាទាំងស្រុង ដោយ​លោក​ Johnson គាំទ្រអង់គ្លេសចាកចេញពីអឺរ៉ុប  ចំណែកលោក​ Hunt ​គាំទ្រ អង់គ្លេស បន្តរួមរស់នៅក្នុងសហគមន៍អឺរ៉ុបជាបន្តទៀត។

ចំពោះបេក្ខភាពទាំងពីររូប ខាងលើនឹងត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេច នៅក្នុង ខែកក្ក ឆ្នាំ​២០១៩នេះ ដើម្បីជ្រើសរើសបុគ្គលតែម្នាក់គត់ឡើងកាន់តំណែង​ដឹកនាំអង់គ្លេស បន្តពីលោកស្រី​ Theresa May ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print