​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ​សុខៗ​ ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​មក​បាញ់ប្រហារ​២​គ្រាប់

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​៣៣​ឆ្នាំ​ម្នាក់​ ខណៈ​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ​សុខៗ​ ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​មក​បាញ់ប្រហារ​២​គ្រាប់​ រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

IMG-20151220-WA0051

​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ត្រូវ​នៅ​ក​ន្លា​ក់ដៃ​ខាងឆ្វេង​ និង​មួយ​គ្រាប់​ទៀត​ត្រូវ​ចំ​កំភួនជើង​ជន​រង​គ្រោះ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​

​ហេតុការណ៍​បាញ់ប្រហារ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦០​ ផ្លូវ​២៣​ ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​សេចក្តីរាយការណ៍​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ចាន់​ ដា​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៦០​ ផ្លូវ​២៣​ ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បាន​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​សុខៗ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​ ១២៥​ ព​ណ៍​ខ្មៅ​ មិន​ស្គាល់​ស្លាក​លេខ​មក​ឈប់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ត្រី​រង​គ្រោះ​ រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​សំដៅ​មក​លើ​ស្ត្រី​រង​គ្រោះ​២​គ្រាប់​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ក្រោយ​កើតហេតុ​ខាងលើ​ លោក​ម៉ក​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ ព្រម​ជាមួយ​លោក​ សុខ​ ឧត្តម​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ចាត់​កម្លាំង​តាម​ប្រមាញ់​រក​ជនសង្ស័យ​ផង​ដែរ​ ។​

​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ ស្ត្រី​រង​គ្រោះ​ ចាន់​ ដា​ បាន​ស្រែ​កថា​ «​ស្គាល់​អ្នក​បាញ់​(​គាត់​)​ហើយ​»​ ។​ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​សហការ​ជាមួយ​សមត្ថកិច្ច​ ឬ​ប្រាប់​ដល់​អ្នកកាសែត​នោះ​ឡើយ​ ។​

​ប្រភព​ក្រៅផ្លូវការ​បាន​ខ្សឹប​ថា​ ករណី​នេះ​ទំនងជា​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​ ៕​

IMG-20151220-WA0050

IMG-20151220-WA0044

IMG-20151220-WA0048

IMG-20151220-WA0042

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print