បារាំងបានបង្កើនសន្តិសុខការពារនៅតាមទីស្ការៈសាសនានៅទូទាំងប្រទេស ក្រោយពេលមានការបាញ់ប្រហារ កើតឡើងនៅព្រះវិហាសអុីស្លាមនៅទីក្រុង Brest ស្ថិតនៅក្នុងខេត្ត Brittany កាលពីថ្ងៃទី២៧ខែមិថុនាសម្លាប់មនុស្ស២នាក់។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner បានបញ្ជាក់ថា មានករណីបាញ់ប្រហារកើតឡើង នៅវេលាម៉ោង១៦ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យ អាចារ្យម្នាក់ស្លាប់ និងសាសនិកម្នាក់។ ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព កម្លាំងសន្តិសុខបានស្វែងរកចាប់ខ្លួនជនបង្កហេតុ ។ មកទល់ពេលនេះកម្លាំងសន្តិសុខមិនទាន់អាចសន្និដ្ឋានពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារខាងលើនោះឡើយ។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់ត្រូវបានគេរកឃើញស្លាប់ដោយអត្តឃាតនៅជិតអាកាសយានដ្ឋាន មានចម្ងាយពី ១០គីឡូម៉ែត្រពីព្រះវិហារកើតហេតុ។ ជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯង ដោយឃើញមានស្នាមបាញ់ចំក្បាល។
ជនដៃដល់ មិនធ្លាប់មានបទល្មើស ណាមួយនៅមុនពេលកើតហេតុនោះឡើយ ។ កម្លាំងជំនាញបារាំង បានបើកការស្រាវជ្រាវ ដើម្បីបញ្ជាក់ពីគោលបំណងនៃការបាញ់ប្រហារខាងលើ។ នៅពេលនេះកម្លាំងប្រឆាំងភេរវកម្ម បារាំង បានចូលរួមស្រាវជ្រាវករណីខាងលើ ផងដែរ៕
រីណា