ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងកំពុងតែមមាញឹកបន្តតាមស្វែងរកបង្ក្រាបចាប់ឃាត់ខ្លួកបក្ខពួក ក្រុមចោរប្លន់អាជីវករពីរនាក់ប្តីប្រពន្ធនៅក្នុងក្រុងបាត់ដំបង ដែលនៅសេសសល់ គ្រាដែលនគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវ ស៊ើបអង្កេតកំណត់បានមុខសញ្ញា បក្ខពួកចោរប្លន់ ដែលរត់គេចខ្លួននោះបានហើយ ។
ការបន្តស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ដែលនៅសេសសល់របស់កងកម្លាំងនគរបាលខេត្កតបាត់ដំបង បន្ទាប់ពីនគរបាលខេត្តបាត់ដំបង ទើបតែបង្ក្រាបចាប់ឃាត់ខ្លួនបក្ខពួកក្រុមចោរប្លន់ និងអ្នកផ្សំគំនិតក្នុងអំពើប្លន់នោះ បានសម្រេចបាន២នាក់បន្ថែមទៀត កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការអនុវត្តដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ។
សូមបញ្ជាក់ថាករណីអំពើប្លន់ទៅលើអាជីវករអ្នកលក់មាសពីរនាក់ប្តីប្រពន្ធនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក មកដល់ពេលនេះក្រុមបក្ខពួលចោរប្លន់ប្រុសស្រីនិងអ្នករួមគំនិត៤នាក់ហើយត្រូវបាននគរបាលខេត្តបាត់ដំបង និងកម្លាំងងាវុធខេត្តបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយក្រុមចោរប្លន់ដែលមានគ្នា ៥នាក់ជិះម៉ូតូ៣គ្រឿងអាវុធវែងខ្លី៣ដើមបានធ្វើសកម្មភាពប្លន់យកមាសប្រាស់អ្នកលក់មាស បានសម្រេចយ៉ាងសន្ធឹកសន្ធាប់រួចហើយមកនោះ។
បក្ខពួកនិងអ្នករួមគំនិតចោរប្លន់ដែលនគរបាលខេត្តបាត់ដំបងទើបតែបង្ក្រាបកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនោះត្រូវបានសមត្ថកិច្ចយកមកបង្ហាញអត្តសញ្ញាណនៅចំពោះមុសអ្នកសារព័ត៌មាន និងធ្វើសន្និសិទកាសែតកាលពីថ្ងៃចុងសប្តាហ៍ជុំវិញនៃការបង្ក្រាបបានជនសង្ស័យទាំ២នាក់ចុងក្រោយនេះ។ជនសង្ស័យទាំង២នាក់មានឈ្មោះ១,ហាំ សុផាតហៅម៉ាប់ ភេទប្រុស អាយុ២៩ ឆ្នាំ គ្មានមុខរបរពិតប្រាកកដ ២,ហេង លី ហៅជា ភេទស្រី អាយុ៣០ឆ្នាំ ប្រកបមុខរបរមេកាហាងខារ៉ាអូរខេនៅក្នុងក្រុងបាត់ដំបង ពួកគេទាំង២នាក់រស់នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីឈ្មោះ ហាំ សុផាត ហៅម៉ាប់រួមមាន កេះដែកដាក់មាស២កេះ និងបន្តោងខ្សែកផ្លាទីន១ ម៉ូតូហុងដាឌ្រីម១គ្រឿង។ ដកហូតពីស្ត្រីឈ្មោះ ហេង លី ហៅជា រួមមានម៉ូតូឃ្លីកពណ៌ក្រហមស៊េរីឆ្នាំ២០១៥ មួយគ្រឿង កាំភ្លើងខ្លីករ៉ូឡូ វាំងដឺឡុង ១ដើមគ្រាប់ចំនួន៤៣គ្រាប់ ខ្សែដៃផ្លាទីន១ខ្សែ និងបន្តោងខ្សែកផ្លាទីន១។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនកណ្តាលព្រហ្មទណ្ឌប្រាប់ឱ្យដឹថា ជនសង្ស័យទាំង២នាក់ឈ្មោះហាំ សុផាត ហៅម៉ាប់ ជាសមាជិកក្រុមចោរប្លន់ក្នុងចំណោមបក្ខពួក៥នាក់ដែលបានធ្វើសកម្មភាពប្លន់អាជីវករលក់មាស ពីរនាក់ប្តីប្រពន្ធនៅក្រុងបាត់ដំបង ចំណែកស្ត្រីឈ្មោះ ហេង លី ហៅជា ជាសង្សារសមាជិកក្រុមចោរប្លន់ម្នាក់ទៀត ហើយស្ត្រីរូបនេះ ជាអ្នកបង្កលក្ខណៈឱ្យក្រុមចោរប្លន់ទាំងនោះទៅធ្វើសកម្មភាពប្លន់ផងនិងសម្រួលឱ្យក្រុមចោរប្លន់រត់គេចខ្លួនផង ហើយស្ត្រីរូបនោះក៏ទទួលបានគ្រឿងអលង្ការមួយចំនួនពីអំពើប្លន់នោះដែរ ដោយគ្រឿងអលង្ការមួយចំនួននោះត្រូវបាន ស្ត្រីរូបនោះលក់យកមកទិញម៉ូតូម៉ាកឃ្លីបពណ៌ក្រហម និងនៅសេសសល់គ្រឿងអលង្ការតិចតួចត្រូវបានសមត្ថកិច្ចដកហូតបាន។គ្រឿងអលង្ការដែលដកហូតបានពីជនសង្ស័យត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញនោះហើយ។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មាន ក្រុមចោរប្លន់ប្រដាប់អាវុធវែងខ្លីចំនួន៣ដើមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពប្លន់អាជីវករអ្នកលក់មាស២នាក់ប្តីប្រពន្ធដោយបាញ់គំរាមបីគ្រាប់ ហើយប្លន់យកទ្រព្យសម្បត្តិយ៉ាងសន្ធឹហសន្ធាប់បានសម្រេច ខណៈដែលអាជីវករលក់មាសពីរនាក់ប្តីប្រពន្ធ បានជិះរថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់ មកដល់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ។
ក្រោយពីប្លន់រួចហើយក្រុមចោរប្លន់ទាំងនោះបានរត់គេចខ្លួនបាត់។នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយនិងធ្វើការត្រួតពិនិត្យគ្រប់ ច្រកល្ហកដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ ។ក្រោយពីអំពើប្លន់នោះភ្លាមនៅពេលនោះសមាជិកក្រុមចោរប្លន់ពីរនាក់ក៏ត្រូវបានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលបង្ក្រាប។
លុះនៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៥ សមាជិកក្រុមចោរប្លន់និងអ្នករួមគំនិត២នាក់ទៀតត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ សមត្ថកិច្ចរកឃើញដកហូតបានគ្រឿងអលង្ការ មួយចំនួនធំពីក្រុមចោរប្លន់ទាំងនោះ និងដកហូតកាំភ្លើងខ្លី២ដើមផងដែរ។សមាជិកក្រុមចោរប្លន់ទាំង ៤នាក់សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការហើយតុលាការបានបញ្ជាយកទៅឃុំខ្លួនបណ្តោះ អាសន្នដាក់ពន្ធនាគារខេត្តបាត់ដំបងនោះហើយ ៕
ដោយ៖ សំ វិច្ឆិកា