បញ្ហាគ្រួសារនិងការរស់នៅ មិនមានសេរីភាព ប្តី ប្រពន្ធដល់ទៅ៦ ជាមូលហេតុធ្វើឲ្យ ភរិយា មួយក្នុងចំណោមភរិយាទាំង៦របស់នាយករដ្ឋមន្ត្រី ប្រទេស អារ៉ាប់រួម UAE សម្រេច នាំកូនពីរនាក់សុំភៀសខ្លួនរស់នៅក្នុងប្រទេសអាល្លឺម៉ង់។
ភរិយានាយករដ្ឋមន្ត្រីអារ៉ាបរួម (UAE )លោក Mohammed Bin Rashid Al Maktoum បាននាំកូនពីរនាក់ គេចចេញពីប្តីទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយបានយកប្រាក់៤០លានដុល្លារទៅជាមួយផងដែរ។
សារព័ត៌មាន The Daily Beast បានផ្សាយថា នេះជាការភៀសខ្លួន ដ៏គម្របំផុត របស់ភរិយាប្រមុខដឹកនាំដែលមានទ្រព្រសម្បត្តិស្តុកស្តម្ភ ។ លោកស្រី Haya Bint Hussein គឺជាភរិយាមួយក្នុងចំណោម ភរិយា ទាំង៦ របស់នាយករដ្ឋមន្ត្រី Rashid Al Maktoum បានចាកចេញពី អារ៉ាបរួម ជាមួយកូនស្រីអាយុ១១ឆ្នាំនិងកូនប្រុសអាយុ៧ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រី Haya អាយុ៤៥ឆ្នាំ ដែលជាបុត្រី របស់អតីតព្រះមហាក្សត្រ Jordan Huuein បានភៀសខ្លួនទៅអាល្លឺម៉ង់ ដោយនាំយកប្រាក់ទៅជាមួយ៤០លានដុល្លារផងដែរ ដើម្បីសាងជីវិតរស់នៅថ្មីដោយមានសេរីភាព។
លោកស្រី Haya ត្រូវបានគេមើលឃើញ លើកចុងក្រោយ នៅខែឧសភា បានដាក់លិខិតសុំភៀសខ្លួនរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ។ នៅពេលនេះដែររដ្ឋាភិបាលទីក្រុង Berlin បានយល់ព្រម លិខិតសំភៀសខ្លួននោះផងដែរ។
នៅពេលនេះដែរ អាល្លឺម៉ង់បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី Rashid Al Maktoum ឲ្យបញ្ជូនប្រពន្ធកូនរបស់លោកត្រឡប់ទៅកាន់ទីក្រុង ឌូបៃវិញ ៕
ដោយ៖ មែវ សាធី