អាល្លឺម៉ង់ទទួលការសុំសិទ្ធិភៀសខ្លួនរបស់ ភរិយា១រូបនិងកូន២នាក់ របស់នាយរដ្ឋមន្ត្រីអារ៉ាប់រួម ក្នុងចំណោមភរិយា៦រូប

ចែករំលែក៖

បញ្ហាគ្រួសារនិងការរស់នៅ មិនមានសេរីភាព ប្តី ប្រពន្ធដល់ទៅ​៦​ ជាមូលហេតុធ្វើឲ្យ ភរិយា មួយក្នុងចំណោមភរិយាទាំង​៦របស់នាយករដ្ឋមន្ត្រី ប្រទេស អារ៉ាប់រួម​ UAE ​សម្រេច នាំកូនពីរនាក់សុំភៀសខ្លួនរស់នៅក្នុងប្រទេសអាល្លឺម៉ង់។

ភរិយា​នាយករដ្ឋមន្ត្រីអារ៉ាបរួម​ (UAE )​​លោក​ Mohammed Bin Rashid Al Maktoum ​ បាននាំកូនពីរនាក់ គេចចេញពីប្តីទៅកាន់ប្រទេសអាល្លឺម៉ង់​ ដោយបានយកប្រាក់​៤០លានដុល្លារទៅជាមួយផងដែរ​។

សារព័ត៌មាន​ The Daily Beast បានផ្សាយថា នេះជាការភៀសខ្លួន ដ៏គម្របំផុត របស់ភរិយាប្រមុខដឹកនាំ​ដែលមានទ្រព្រសម្បត្តិស្តុកស្តម្ភ ។ លោកស្រី​ Haya Bint Hussein ​គឺជាភរិយាមួយក្នុងចំណោម ភរិយា ទាំង៦ របស់នាយករដ្ឋមន្ត្រី​ Rashid Al Maktoum បានចាកចេញពី អារ៉ាបរួម ជាមួយកូនស្រីអាយុ​១១ឆ្នាំ​និងកូនប្រុសអាយុ​៧ឆ្នាំ​។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រី​ Haya ​អាយុ​៤៥ឆ្នាំ ដែលជាបុត្រី របស់អតីតព្រះមហាក្សត្រ Jordan Huuein បានភៀសខ្លួនទៅអាល្លឺម៉ង់ ដោយនាំយកប្រាក់ទៅជាមួយ​៤០លានដុល្លារ​ផងដែរ ដើម្បីសាងជីវិតរស់នៅថ្មីដោយមានសេរីភាព។

លោកស្រី​ Haya ​ត្រូវបានគេមើលឃើញ លើកចុងក្រោយ នៅខែឧសភា បានដាក់លិខិត​សុំភៀសខ្លួន​រស់នៅក្នុងប្រទេសអាល្លឺម៉ង់ ​។ នៅពេលនេះដែររដ្ឋាភិបាលទីក្រុង Berlin ​បានយល់ព្រម លិខិតសំភៀសខ្លួននោះផងដែរ​។

នៅពេលនេះដែរ អាល្លឺម៉ង់​បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី Rashid Al Maktoum ឲ្យបញ្ជូនប្រពន្ធកូនរបស់លោកត្រឡប់ទៅកាន់ទីក្រុង ឌូបៃវិញ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print