សមត្ថកិច្ច​ហៅម្ចាស់​ម៉ូតូ​កែច្នៃ​ដឹកឈើ​ ចំនួន១១​គ្រឿងឲ្យធ្វើកិច្ចសន្យា និងអប់រំ មុនប្រគល់ជូន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេសសម្រាប់ដឹកជញ្ជូនឈើ​ចំនួន​១១​គ្រឿង ដែលកន្លង​មក​កម្លាំងសមត្ថកិច្ច​បាន​ចាប់​ឃាត់ដកហូតយក​ពីប្រជាពលរដ្ឋដឹកជញ្ជូនឈើខុសច្បាប់នោះ ត្រូវបានប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

ការប្រគល់ម៉ូតូកែច្នៃទៅម្ចាស់ដើមវិញនេះបានប្រព្រឹត្តទៅកាលពី​រសៀល​ ថ្ងៃព្រហស្បតិ៍​១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១១​ខែកក្កដា​២០១៩​នេះ​ នៅអធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ ​ ​ ក្រោម​វត្តមាន​អភិបាលស្រុក​កែវ​សីមា​ លោក​នួន​សារ៉ន​។​

លោក​នួន ​សារ៉ន បានមានប្រសាសន៍ថា ការផ្តល់​ជា​មធ្យោបាយ​ម៉ូតូ​នោះ​ទៅ​ម្ចាស់​ដើម​វិញ​នេះ គឺ​ក្រោយ​ពេលដែលកន្លងមកសមត្ថកិច្ចបានឃាត់ម៉ូតូទាំងនេះរក្សាទុកជាបណ្តោះអាសន្ន ដោយសារបងប្អូនកែច្នៃយកទៅដឹកជញ្ជូនឈើខុសច្បាប់។ ក្រោយពី​បានធ្វើ​ការអប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យាដល់ពួកគាត់​ឱ្យ​បញ្ឈប់​ការដឹក​ជ​ញ្ជួ​ន​ផល​អនុផល​ព្រៃឈើ ដែលជា​អំពើ​ខុសច្បាប់​ហើយនោះ ទើបសមត្ថកិច្ចសម្រេចប្រគល់ឲ្យពួកគាតវិញ ។​

...

ក្នុងនោះលោក​អធិការនគរបាល​ស្តីទី​នៃ​នគរ​ស្រុក​កែវ​សីមា​បាន​បញ្ជាក់ថា សមត្ថកិច្ចរបស់ លោកបាន​អប់រំ​ណែនាំ​និង​ឲ្យពួកគាត់ធ្វើ​កិច្ចសន្យា​ដូចជា ​៖ ​បញ្ឈប់​ការដឹកឈើ​ខុសច្បាប់​គ្រប់​រូបភាព​។ ​មិនឱ្យ​ធ្វើចរាចរ​ម៉ូតូ​ប្រភេទ​នេះ​លើ​ដង​ផ្លូវជាតិ​។​ ប្តូរ​ស៊ី​ម៉ាំង​ដែល​បង្ក​សំឡេង​រំខាន​។ ​ពេល​ត្រឡប់ទៅផ្ទះ​វិញ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកជិតខាង​ឱ្យបាន​យល់ដឹង​ពី​បញ្ហា​នេះ​ឈប់កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសយកមកប្រើប្រាស់ជាបន្តទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print