ខេត្តរតនគិរី ៖ រថយន្តឡង់គ្រីស័រចំនួនពីរគ្រឿង ដឹកឈើឆ្លងដែនទៅប្រទសវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហកាជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានបានស្ទាក់ចាប់បានខុសពីមុនៗដែលប្រគល់ឈើជូនទៅសមត្ថកិច្ចជំនាញរក្សាទុកប៉ុន្តែរថយន្តយកទៅកម្ទេច ចោលតែម្តង។
ការកំទេចចោលរថយន្តដឹកឈើលើកនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិប៉ក់ធំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រង់ចំណុចផ្លូវក្រុមហ៊ុន៧៤ ។
ប្រភពពីសមត្ថកិច្ចថា រថយន្តដែលកម្ទេចចោលនោះមាក់ឡង់គ្រឺស័រចំនួន២គ្រឿងមួយគ្រឿង ពណ៍ស មួយគ្រឿងទៀត ពណ៍ខ្មៅ គ្មានស្លាកលេខ ដឹកឈើប្រភេទលេលខ១សុក្រមនិងពពូលថ្មចំនួន៣៤ដុំមុខកាត់ចាប់ ពី២០សង់ទីម៉ែត្រទៅ៣០សង់ទីម៉ែត្រប្រវែងពី៣ទៅ៤ម៉ែត្រដឹកលួចលាក់បម្រុងឆ្លងដែនទៅប្រទេសវៀត ណាម។
សមត្ថកិច្ចបន្តថាការបង្ក្រាប់លើកនេះគឺខុសពីមុនដែលប្រគល់ឈើជូនទៅសមត្ថកិច្ចជំនាញរក្សាទុកប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។
ហើយនៅក្នុងខេត្តរតនគិរីក៏មិនខុសពីខេត្តមណ្ឌលគិរីដែរ កន្តាប់ដៃដែករបស់លោកឧត្តមសេនីយ៍ត្រីថាវ យេនមេបញ្ជាការកងរាអាវុធហត្ថខេត្តរតនគិរីដោយមានការសម្របសម្រួលពីលោកលាងអ៊ូព្រះរាជអាជ្ញារង អម្យសាលាដំបូងខេត្តរតនគិរីបានយករថយន្តឡង់គ្រឹស័រកែឆ្នៃដឹកឈើខុសច្បាប់ចំនួន២គ្រឿងទៅកម្ទេច ចោលនៅមុខស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៧៨២ស្ថិតនៅភូមិសោមត្រកឃុំសោមធំស្រុកអូរយាដាវខេត្តរតនគិរីនាល្ងាចថ្ងៃដដែលធ្វើឲ្យប្រជាពលរដ្ឋកោតសរសើរនិងការអនុវត្តន៍ដោយម៉ឹងម៉ាត់នេះខ្លាំងណាស់ណាស់ ៕