គ្រោះថ្នាក់រថភ្លើងដ៏រន្ធត់នៅប៉ាគីស្ថាន ស្លាប់កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

រថភ្លើងពីរគ្រឿងបុកគ្នា នៅប៉ាគីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ជាង ១០នាក់និងរបួសជាង​៥០ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមអ្នកជំនាញបានព្យាករណ៍ថា និងមានអ្នកស្លាប់​កាន់តែច្រើន ដោយមានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​បានផ្សាយថា រថភ្លើងដឹកអ្នកដំណើរ និងរថ​ភ្លើងដឹកទំនិញ​បានពន្លះគ្នា​​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ស្ថិតនៅ​ភាគខាងកើត​ទីក្រុង Rahim Yar Khan ប៉ាគីស្ថាន​ស្លាប់មនុស្ស​១០នាក់ និងជាង​៥០នាក់រងរបួស ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបន្តថា រថភ្លើងដឹកអ្នកដំណើរកំពុងឆ្ពោះទៅកាន់​ភាគនិរតី​ទីក្រុង Quetta ខណៈកំពុង​ត្រឡប់ពី​ភាគខាងកើត​ទីក្រុង Lahore ។ ទៅដល់កន្លែងកើតហេតុ​ស្រាប់តែបុកជាមួយរថភ្លើងដឹកទំនិញ​តែម្តងនៅស្ថានីយរថភ្លើង Walhar ទីក្រុង Rahim Yar Khan ភាគនិរតី​ខេត្ត Punjab ប្រទេសប៉ាគីស្ថាន ។

ប៉ូលិស និងក្រុមជួយសង្គ្រោះ​បានសម្រុកទៅកាន់កន្លែងកើតហេតុ ឃើញទូរថភ្លើងជាច្រើនទូ​បានធ្លាក់ចេញពីផ្លូវដែក ដោយសារតែ​ហេតុការណ៍បុកគ្នានេះ ។

មូលហេតុរថភ្លើងបុកគ្នានេះ បាននិងកំពុងស៊ើបអង្កេត ។ អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ជិតកន្លែងកើតហេតុ ។ ក្រុមគ្រូពេទ្យ​និយាយថា ជនរងគ្រោះបាត់បង់ជីវិត​ទំនង​កើនឡើងជាងនេះ ខណៈដែលអ្នករងរបួសធ្ងន់​មានចំនួនច្រើន ។ ការចរាចរណ៍​តាមផ្លូវដែក​ត្រូវបានប្រកាសផ្អាក​បណ្តោះអាសន្ន​ក្រោយហេតុការណ៍ខាងលើនេះកើតឡើងភ្លាម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print