បច្ចុប្បន្ន អាមេរិកកំពុងតែប្រឈមនិងការបែកបំណុល ដោយសារតែសេដ្ឋកិច្ចអាមេរិកថយចុះ ចំណែកប្រាក់ចំណូលពីពន្ធដាក៏ធ្លាក់ចុះផងដែរ ធ្វើឲ្យអាមេរិកប្រឈមនឹងការបែកបំណុលក្នុងពេលដ៏ខ្លីខាងមុខ ។
បណ្តាអង្គការសង្គមស៊ីវិល និងអ្នកវិនិយោគ នៅក្នុងប្រទេសអាមេរិក គឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់រដ្ឋាភិបាលអាមេរិក។ ក្រៅពីនេះ អាមេរិកនៅមានម្ចាស់បំណុលបរទេសជាច្រើន ក្នុងនោះមានចិន និងជប៉ុន ក៏ជាម្ចាស់បំណុលអាមេរិក សរុបជាង៦ពាន់ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្នអាមេរិកចំពាក់ម្ចាស់បំណុល២ម៉ឺន២ពាន់ពាន់លានដុល្លារ។ ក្រុមអ្នកឯកទេស បានព្រមានពីហានិភ័យ នៃការបែកបំណុលរបស់អាមេរិក នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈបំណុលរបស់អាមេរិក បានកើនឡើង រហូតដល់ទៅ២២០០០ពាន់លានដុល្លារអាមេរិក ហើយនេះក៏ជាឱនភាពថវិកាជាតិអាមេរិក ធ្លាក់ចុះប្រមាណ១ពាន់ពាន់លានដុល្លារផងដែរ ។
សារព័ត៌មាន Bloomberg របស់អាមេរិក បានផ្សាយថា តាមរបាយការណ៍របស់មជ្ឈមណ្ឌុលគោលនយោបាយ Bipartisan បានទម្លាយព័ត៌មានមួយ បង្កឲ្យមានការភ្ញាក់ផ្អើលថា គឺអាមេរិកអាចនឹងវណ្ឌកនឹងបំណុល នៅដើមខែកញ្ញាខាងមុខ ដោយសារតែប្រាក់ចំណូលពន្ធដារជាតិទាប។
លោក Shai Akabas មន្ត្រីគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក បាននិយាយថា រដ្ឋាភីបាលរបស់អាមេរិក គួរតែលើកឡើង អំពីបញ្ហាប្រាក់បំណុលរបស់ជាតិ។ នៅដើមឆ្នាំ២០១៩នេះ ប្រាក់បំណុលជាតិអាមេរិកបានកើនឡើង ជាប្រវត្តិសាស្ត្ រដោយមានរហូតដល់ទៅជាង២២០០០ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំ២០១៨ ឱនភាពថវិកាជាតិអាមេរិក មានរហូតដល់ទៅ១៧ភាគរយ ឬស្មើ៧៧៩ពាន់លានដុល្លារអាមេរិក។ បើតាមការព្យាករណ៍ នៅឆ្នាំ២០២០ ឱនភាពថវិកាជាតិអាមេរិក អាចមានរហុតដល់ទៅជាង១ពាន់ពាន់លានដុល្លារអាមេរិក ។
ក្រុមអ្នកជំនាញ់ បានលើកឡើងថា ប្រសិនបើអាមេរិកវណ្ឌកនឹងបំណុលនោះ វានឹងអាចបង្កើតនូវរឿងអាកក្រក់ជាច្រើនទៅជាមួយផងដែរ ហើយនេះក៏ជាជាក្តីព្រួយបារម្ភយ៉ាងខ្លាំងពីមហាជន នៅជុំវិញពិភពលោកផងដែរ ៕