រថយន្តដឹកថ្មក្រួសបើកឡើងស្ពានឥន្ធនូមិនរួច រអិលថយក្រោយមកប៉ះរថយន្ត៣គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ២នាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញ ឡានបានបើកឡើងលើស្ពានឥន្ទធនូ កោះពេជ្រ បានពាក់កណ្តាលស្ពានទៅមុខមិនរួច ថយក្រោយមកវិញទៅប៉ះរថយន្តលុច្សសុីស ដែលចតចោលពេញទំហឹងបណ្តាលឲ្យរថយន្តលុច្សសុីសបោលទៅបុករថយន្តព្រួសគៀបជាប់ ។
រថយន្តបង្កមិនទាន់អស់ល្បឿនបានថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត គៀបជាប់ ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្ពានឥន្ធនូកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រាជធានីភ្នំពេញ។
តាមសម្តីសន្តិសុខម្នាក់បានប្រាប់ឲ្យដឹងថាមុនដំបូងគាត់ឃើញរថយន្ត ហ៊ីយិនដាយ ពណ៌ក្រហម  ដឹកក្រួសពេញឡាន  ពាក់ស្លាកលេខព្រះសីហនុ3A.3493បើកដោយបុរសម្នាក់និងរួមដំណើរស្ត្រីម្នាក់ទៀតបានបើករថយន្តយ៉ាងលឿនតាមបណ្តោយផ្លូវបាសាក់ទឹសដៅពីលិចទៅកើត ឡើងលើស្ពានឥន្ធនូ  ខណៈមកដល់កន្លែង​កើតហេតុខាងលើក៏ស្រាប់តែទៅមុខលែងរួច ជាន់ហ្វាំងមិនជាប់ក៏ឲ្យប្រពន្ធចុះយកកំណល់មកកល់ តែកល់មិនជាប់រថយន្តក៏ថយមកក្រោយយ៉ាងលឿន រ៉េទៅខាងឆ្វេងទៅបុករថយន្ត លុច្សសុីស LX570  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ2S.1981ដែលចតចោលនៅមុខភោជនីយដ្ឋាន សេវិនសុី បែលមុខទៅទឹសខាង លិច បណ្តាលឲ្យកំពិតខាងក្រោយយ៉ាងដំណំ។
រថយន្តលុច្សសុីសក៏វិលកង់ទៅមុខទៅបុករថយន្តព្រួស ពណ៌ក្រហម  ពាក់ស្លាកលេខភ្នំពេញ2BA.1829បើដោយបុរសម្នាក់និងរួមដំណើរដោយបុរសទៀតទឹសដៅពីលិចទៅកើតចំពីចំហៀងខាងឆ្វេងខូចខាតបន្តិចបន្ទួច។ហើយក៏មានរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត ពណ៌ត្រីអុី  ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 3.8650 បើកដោយបុរសម្នាក់និងព្រូម្នាក់ទឹសដៅពីលិចទៅកើតបានគៀរថយន្ត បង្កដឹកថ្មក្រួសជាប់ទៅមុខលែងរួចរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៏ នេះមិនមានអ្នកណារងរបួសនោះទេ។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយក៏ ចាប់អ្នកបើករថយន្តបង្កទៅទុកនៅប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុង។ ដោយមិនចំវែងឆ្ងាយខាងរថយន្តព្រូសនិងរថយន្តបែនដឹកថ្មក្រួសសុំយករថយន្តទៅជួសជុលដោយខ្លួនឯង សមត្ថកិច្ចក៏យល់ព្រមនៅសល់តែរថយន្តលុច្សសុីសនិងរថយន្តបង្ក២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print