ភ្នំពេញ ៖ ២នាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញ ឡានបានបើកឡើងលើស្ពានឥន្ទ ធនូ កោះពេជ្រ បានពាក់កណ្តាលស្ពានទៅមុខមិនរួច ថយក្រោយមកវិញទៅប៉ះរថយន្តលុច្សសុីស ដែលចតចោលពេញទំហឹងបណ្តា លឲ្យរថយន្តលុច្សសុីសបោលទៅបុ ករថយន្តព្រួសគៀបជាប់ ។
រថយន្តបង្កមិនទាន់អស់ល្បឿនបា នថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្ រឿងទៀត គៀបជាប់ ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្ពានឥន្ធនូកោះពេ ជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តីសន្តិសុខម្នាក់បានប្រា ប់ឲ្យដឹងថាមុនដំបូងគាត់ឃើញរថយន្ ត ហ៊ីយិនដាយ ពណ៌ក្រហម ដឹកក្រួសពេញឡាន ពាក់ស្លាកលេខព្រះសីហនុ3A.3493បើ កដោយបុរសម្នាក់និងរួមដំណើរស្ត្ រីម្នាក់ទៀតបានបើករថយន្តយ៉ាងលឿ នតាមបណ្តោយផ្លូវបាសាក់ទឹសដៅពីលិ ចទៅកើត ឡើងលើស្ពានឥន្ធនូ ខណៈមកដល់កន្លែងកើតហេតុខាងលើក៏ស្ រាប់តែទៅមុខលែងរួច ជាន់ហ្វាំងមិនជាប់ក៏ឲ្យប្រពន្ ធចុះយកកំណល់មកកល់ តែកល់មិនជាប់រថយន្តក៏ថយមកក្រោ យយ៉ាងលឿន រ៉េទៅខាងឆ្វេងទៅបុករថយន្ត លុច្សសុីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S.1981ដែ លចតចោលនៅមុខភោជនីយដ្ឋាន សេវិនសុី បែលមុខទៅទឹសខាង លិច បណ្តាលឲ្យកំ ពិតខាងក្រោយយ៉ាងដំណំ។
រថយន្តលុច្សសុីសក៏វិលកង់ទៅមុ ខទៅបុករថយន្តព្រួស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BA.1829បើដោយបុរសម្នាក់និងរួ មដំណើរដោយបុរសទៀតទឹសដៅពីលិចទៅកើ តចំពីចំហៀងខាងឆ្វេងខូចខាតបន្តិ ចបន្ទួច។ហើយក៏មានរថយន្តដឹកថ្មក្ រួសមួយគ្រឿងទៀត ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 3.8650 បើកដោយបុរសម្នាក់និងព្រូម្នាក់ ទឹសដៅពីលិចទៅកើតបានគៀរថយន្ត បង្កដឹកថ្មក្រួសជាប់ទៅមុខលែងរួ ចរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អក្នុងគ្រោះថ្នាក់ចរា ចរណ៏ នេះមិនមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានមកដល់ហើយក៏ ចាប់អ្នកបើករថយន្តបង្កទៅទុកនៅប៉ុ ស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់ រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុ ង។ ដោយមិនចំវែងឆ្ងាយខាងរថយន្តព្រូ សនិងរថយន្តបែនដឹកថ្មក្រួសសុំ យករថយន្តទៅជួសជុលដោយខ្លួនឯង សមត្ថកិច្ចក៏យល់ព្រមនៅសល់តែ រថយន្តលុច្សសុីសនិងរថយន្តបង្ ក២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅស្នងការនគរបាលចរាចរណ៏ ផ្លូវគោករាជធានីភ្នំពេញរងចាំដោះ ស្រាយនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ