ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បានកិនអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង៥៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២-២០៣ ។
យោងតាមរបាយការណ៍របស់នគរបាលស្រុ កព្រៃនប់បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង
ម៉ូតូ ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-7512 ដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ កែវ ទៀប ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0804 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
របាយការណ៍បញ្ជាក់ថា បានបណ្តាលឲ្យអ្នកបើកបរម៉ូតូត្រូវរថយន្តបុកកិនស្លាប់តែម្តង ។ ជនរងគ្រោះឈ្មោះ កែវ ទៀប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្នសាកសពកំពុងស្រាវជ្រាវរកក្រុមគ្រួសា រដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុ ស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ា ហេង ។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ក្រោយពេលកើ តហេតុ ៕ ឆ្លាម សមុទ្រ