ចង់បានកូនប្រសាអ្នកទីក្រុង ចាប់កូនស្រីដាក់ច្រវាក់បង្ខាំងនៅផ្ទះមេប៉ុស្ដិ៍នគរបាក់អន្លូងព្រោះចង់បំបែកចេញពីគូដណ្ដឹង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយ បង្កើត ចាប់ចងនិងដាក់ច្រវាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវ ជាដន្លង ព្រោះតែចង់ បំបែក ចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។
រឿងរ៉ាវទាំងនេះត្រូវបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បន្ទាប់ពីនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យនគរបាលស្រុក ជួយរកយុត្តិធម៌ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ នារីរងគ្រោះ ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ ត្រូវម្ដាយ បង្កើត ឈ្មោះ ហៀង មុំ អាយុជាង៤០ រស់នៅភូមិ តាសំ ឃុំអូរស្វាយស្រុកត្រពាំង ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ នាងអះអាងប្រាប់សមត្ថកិច្ចថា៖ ម្តាយបង្កើតបានបង្កហិង្សាបង្ខាំង ចងនិងដាក់ច្រវ៉ាក់ នៅក្នុងផ្ទះលោករ៉ាត់ (ឈ្មោះហៅក្រៅ)ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាល បាក់អន្លូង(ឃុំផ្សេង) ព្រោះតែចង់បំបែកចេញពីគូដណ្ដឹង របស់នាង ឲ្យទៅយកប្តីនៅក្រុង ភ្នំពេញ ។
នាង ស៊ុន ស្រីនិច បានរៀបរាប់យ៉ាងក្បោះក្បាយថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្ដាយ បង្កើតរបស់នាង បានប្រើហិង្សាមកលើរូបនាងយ៉ាងខ្លាំង ដោយចាប់នាងចង នឹងខ្សែ ព្រមទាំង ដាក់ច្រវាក់យកទៅឃុំខ្លួននៅផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋាបាល បាក់អន្លូង អស់រយៈ ពេល ៧ម៉ោងគឺតាំងពីម៉ោង៣រសៀលដល់ម៉ោង១០យប់ទើបដោះលែង ។
នាង ស៊ុន ស្រីនិច បានបញ្ជាក់ទៀតថា ម្តាយនាងបានធ្វើទារុណកម្ម វ៉ៃធ្វើបាបចាប់ចងនិងដាក់ ច្រវាក់លើរូបនាងនេះព្រោះតែចង់បំបែកបំបាក់នាងពីគូដណ្ដឹងឈ្មោះ សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នាក្រោយនាងបានភ្ជាប់ពាក្យបានមួយថ្ងៃនិង ដើម្បីបង្ខំចង់ឲ្យនាង ទៅយកប្ដី នៅទីក្រុង ភ្នំពេញជាអ្នកមានទ្រព្យស្ដុកស្ដម្ភនិង មានការងារល្អធ្វើនឹងគេ ។ ការបង្ខំនេះត្រូវបាននាងប្រកែកមិនព្រមទទួលយកដាច់ខាតទោះ ស្លាប់ក៏មិនអាចបែកគ្នាជា មួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មាន ផ្ទៃពោះ ៣ ខែទៅហើយ។
នាងរៀបរាប់ទៀតថា ពេលដែលម្ដាយរបស់នាងឃុំខ្លួននាងចងនិងច្រវ៉ាក់នៅលើផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ លោក តារ៉ាត់ បាននិយាយទៅកាន់ម្ដាយនាងតាមទូរស័ព្ទថា អ្នកធ្វើអ៊ីចឹងឃោឃៅ ពេកហើយ។ យ៉ាងណាតារ៉ាត់និយាយបែបនេះមែន តែគាត់មិនអាចជួយនាងបានទេព្រោះគាត់និងម្ដាយ របស់នាងជាដន្លងនឹងគ្នា។
ទាក់ទិននឹងរឿងនេះដែរ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទបាន ឲ្យដឹងថា រឿងនេះលោកបានជួយធ្វើអន្តរាគមន៍រួចហើយដែរនៅពេលម្ដាយនាង ស៊ុន ស្រីនិច តាមយាយីកូនស្រី រួចថែមទាំង បានឲ្យនាងសម្រាកនៅនឹងកន្លែងធ្វើការរបស់លោកអស់មួយ យប់ទៀតផង ដើម្បីការពារសុវត្ថិភាពកុំឲ្យម្តាយធ្វើបាប។
លោកបន្តថារឿងនេះលោកក៏បានកោះអញ្ជើញម្ដាយនារីខាងលើមកបំភ្លឺក្នុងករណីបង្ខាំងកូនស្រីខុសច្បាប់ដែរតែពួកគាត់មិនបានចូលបំភ្លឺទេ។ ម្យ៉ាងទៀតលោកបានពន្យល់ដល់នាង ស៊ុន ស្រីនិច បើស្រលាញ់គ្នាប្តូរផ្តាច់ជាមួយគូដណ្តឹងយ៉ាងនេះ នាងអាចដឹកដៃគូដណ្តឹងទៅចុះ អេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍) នៅសាលាឃុំបាន ។
ចំណែកនាង ស៊ុន ស្រីនិច វិញប្រាប់ថា នាងធ្វើតាមការណែនាំរបស់លោកអធិការហើយ តែពេលទៅដល់សាលាឃុំគេមិនព្រមធ្វើឲ្យទេ។
ចំណែកលោកតា រ៉ាត់ជាមេប៉ុស្ដិ៍នគរ បាលបាក់ អន្លូងបានបដិសេធថានារីដែលត្រូវម្ដាយ ចាប់ចង និងច្រវ៉ាក់នៅផ្ទះរបស់លោក នោះលោកមិនបានដឹងទេ ព្រោះលោកជាប់រវល់ការងារ នៅប៉ុស្ដិ៍ឯណេះ ។
យ៉ាងណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ អះអាងថា បើមានពាក្យបណ្តឹងពីកូនស្រីទៅហើយ ស្រ្តីជាម្តាយមិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោកនឹង ចាត់ការតាមច្បាប់ ៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print