សូមគាំទ្រ!! លោក គួច ចំរើនថា «សំរាមមិនមែនករណីគួរឲ្យស្អប់ខ្ពើមទេ​ តែអ្នកចោលសំរាមផ្តេសផ្តាសជារឿងដែរមិនល្អ»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍នេះ លើទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរបង្ហោះដែលមានអត្ថន័យខ្លឹមសារដូច្នេះថា «ថ្ងៃនេះយើងជួបជុំគ្នា​ គោលដៅយើងគឺប្រមូលសំរាមចេញ​ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ពាក់ពន្ធ័នឹងសំរាមសេសសល់នេះ​ សុំឲ្យអ្នកប្រើប្រាស់សំរាមទាំងអស់ ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីសំរាម ។ ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុ​ថ្ងៃនេះ​ ប្រាកដណាស់ថាការគ្រប់គ្រងសំរាមមិនទាន់បាន​ល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹងអំពីសំរាមពីពេលនេះតទៅ។​

អត្ថន័យខ្លឹមសាររបស់លោកអភិបាលបានសង្កត់ធ្ងន់ថា «បញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ​ តែយ៉ាងណាក៏ដោយយើងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះឲ្យបានច្បាស់លាស់​ ដើម្បីរៀបចំផែនការឲ្យបានគត់មុត ក្នុងការដឹកជញ្ជូនចេញឲ្យបានទាន់​ ឲ្យបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ​ តែក៏សុំឲ្យមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់​ ក្នុងវេចខ្ជប់​ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ» ។

ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តព្រះសីហនុមានការជួបជុំ​ និងការប្រមូលសំរាម ។ ក្នុងពេលជួបជុំ លោកអភិបាលបានស្នើសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ​ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់បងប្អូន​ ប្រជាពលរដ្ឋ​អ្នកបង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុយើង​ និងសូមឲ្យបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ​ ធ្វើខ្លួនឲ្យក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសំរាមនៅទីក្រុងព្រះសីហនុរបស់យើង​ ដោយខិតខំផ្សព្វផ្សាយឲ្យទូលំទូលាយទៅកាន់អ្នកបង្កើតសំរាមឲ្យពួកគាត់មានការយល់ដឹង​ ចូលរួម​ ដើម្បីយើងមានលទ្ធភាពគ្រប់គ្រងសំរាមឲ្យបានល្អ​ យើងមានលទ្ធភាពថែទាំអនាម័យ​ បរិស្ថាននៅក្រុងព្រះសីហនុឲ្យបានល្អចាប់ពីថ្ងៃនេះតទៅ ៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print