នាយឧត្តមសេនីយ៍ សៅ សុខា ៖ ករណីបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថា សមគំនិត ឬពាក់ព័ន្ធ និងបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបង្ក្រាបបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំ ដុតកំទេចបំផ្លាញចោលរាល់មធ្យោបាយដឹកជញ្ជូនបទល្មើសនៅហ្នឹងកន្លែង ,បញ្ជូនជនសង្ស័យទៅតុលាការ ក្រោមវិធានការដ៏តឹងតែងពីនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាដឹកនាំផ្ទាល់ គឺបទល្មើសព្រៃឈើឈានដល់ស្ងប់ស្ងាត់។ ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍លើកឡើងផងដែរថា៖ ករណីបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថា សមគំនិត ឬពាក់ព័ន្ធ និងបទល្មើស។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់មតិថា៖ ទទួលស្តាប់រាល់មតិយោបល់ គណៈកម្មការជាតិតែឯងមិនអាចការពារព្រៃឈើបានទេ។ គប្បីមេត្តាចូលរួមគាំទ្រ៖
១ -ក្រសួងស្ថាបន័ ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្ត ចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានរឹងរឹង។ តាមការពិនិត្យ ដីសម្បទានមួយចំនួនមិនអាចដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង។
២-ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៏ដាច់ខាត ។
៣ -បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថាកាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។
៤-លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណះកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថា សមគំនិត ឬពាក់ព័ន្ធ និងបទល្មើស។
មជ្ឈដ្ឋានទូទៅគាំទ្រចំពោះចំណាត់ការនេះ ពិសេសការសម្រេចចិត្តពី នាយឧត្តមសេនីយ៍ សៅ សុខា អនុវត្តច្បាប់ លើអ្នក សមគំនិត បើរកឃើញថាមានបទល្មើស ខណៈមន្ត្រីរាជការជំនាញត្រូវបានហៅមកសាកសួរ អាចនឹងឈានហៅសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ហើយបង្កើតអោយមានបទល្មើសព្រៃឈើនេះផងដែរមកសាកសួរ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print