​ឆ្នាំ​២០១៥​ គឺជា​សុបិន​អាក្រក់​របស់​អឺរ៉ុប​តែ​ឆ្នាំ​២០១៦​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត

ចែករំលែក៖

​អ្នកឯកទេស​វិភាគ​បាន​បញ្ជាក់​ថា​ ចំពោះ​សហគមន៍​អឺរ៉ុប​ឆ្នាំ​២០១៥​បាន​ ក្លាយទៅជា​ឆ្នាំ​ដែល​ជា​សុបិន​អាក្រក់​បំផុត​ របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​។​ ប៉ុន្ដែ​បើ​មើល​ពី​ស្ថានភាព​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​។​

ses (2)

​ឆ្នាំ​២០១៥​គឺជា​ឆ្នាំ​ដែល​ប្រឈម​នូវ​ បញ្ហា​ជា​ច្រើន​រាប់​មិន​អស់​ក្នុង​នោះ​មាន​ទាំង​វិបត្ដិ​សេដ្ឋកិច្ច​ នយោបាយ​ ពិសេស​ គឺ​វិបត្ដិ​ផ្ទៃក្នុង​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​តែ​ម្ដង​។​ បើ​ត្រួតពិនិត្យ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ ឆ្នាំ​២០១៥​គឺជា​ឆ្នាំ​អាក្រក់​បំផុត​ ប៉ុន្ដែ​ ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​គាំទ្រ​ឱ្យ​អង់​ គ្លេ​ស​ចាក​ចេញពី​តំបន់​អឺរ៉ុប​នោះ​វា​កាន់តែ​អាក្រក់​ជាង​នេះ​ថែម​ទៀត​ ។​

​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក​អឺរ៉ុប​មិន​ ដែល​ជួប​បញ្ហា​ដូច​ជា​ពេល​នេះនោះ​ឡើយ​បញ្ហា​វិបត្ដិ​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​អឺរ៉ុប​ប្រឈម​ នឹង​ការ​ប្រេះឆា​ក្នុង​ពេល​ដែល​មានការ​ញុ​ុះ​ញ​ង់​ពី​ខាងក្រៅ​ទៀត​នោះ​។​ វិបត្ដិ​ បំណុល​ វិបត្ដិ​ជនភៀសខ្លួន​ ការ​វាយ​ ប្រហារ​ភេរវកម្ម​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​អឺរ៉ុប​ កាន់តែ​មាន​ស្ថានភាព​អាក្រក់​ថែម​ទៀត​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ប្រធាន​សហគមន៍​អឺរ៉ុប​លោក​ Jean​ Claude​ Juncker​ បាន​ព្រមាន​ថា​ ប្រ​សិន​ បើ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បន្ដ​បិទទ្វារ​ព្រំ​ ដែន​នោះ​វិបត្ដិ​នៅ​ក្នុង​តំបន់​អឺរ៉ុប​កាន់តែ​ខ្លាំង​ឡើង​។​លោក​បន្ដ​ទៀត​ថា​ប្រសិនបើ​អឺរ៉ុប​បិទទ្វារ​ព្រំដែន​ដើម្បី​បញ្ចៀស​វិបត្ដិ​ជនភៀសខ្លួន​និង​ភេរវកម្ម​នោះ​អឺរ៉ុប​ត្រូវ​ជួប​វិបត្ដិ​ផ្សេង​មួយទៀត​ ។​

​ប៉ុន្ដែ​ការ​ប្រកាស​ទាំងនោះ​ផ្ទុយ​ទៅ​ នឹង​អ្វី​ដែល​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​ ស្រី​ម៉ាក​កែ​ល​បញ្ជាក់​ថា​ “​យើង​អាច​ដោះ​ ស្រាយ​វិបត្ដិ​បាន​ពិសេស​គឺ​វិបត្ដិ​ជន​អន្ដោ​ ប្រវេសន៍​”​។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា​ បញ្ហា​មួយ​ដែល​ត្រូវ​លើក​មក​ពិភាក្សា​ នា​ពេល​នេះ​គឺ​ឆ្នាំ​២០១៦​គឺជា​ឆ្នាំ​ទន់ខ្សោយ​ របស់​អឺរ៉ុប​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋ​ កិច្ច​ ។​ អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​មាន​វិធាន​ ការ​ល្អ​បំផុត​នៅ​ឆ្នាំ​២០១៦​បើ​មិន​ដូច្នោះ​ទេ​ សុបិន​អាក្រក់​នឹង​កាន់តែ​កើតឡើង​ ថែម​ទៀត​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print