សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា តម្លៃប្រង Brent នៅក្នុងទីផ្សារពិភព លោកនាថ្ងៃទី២១ ខែធ្នូ បានធ្លាក់ថ្លៃខ្លាំង បំផុតមិនធ្លាប់មានរយៈពេលជាង១១ឆ្នាំកន្លងមកដោយសារតែប្រភពផ្គត់ផ្គង់ សម្បូរបែបនិងការសម្រេចលក់ប្រេងទៅ ក្រៅប្រទេសរបស់អាមេរិកទៀតផង។
បើទោះបីតម្លៃប្រេងធ្លាក់ថ្លៃក៏ដោយ តែប្រទេសដែលផលិតប្រេង OPEC បានរក្សាការផលិតប្រេងដូចដើមបើទោះ ជាទទួលបានចំណូលតិចជាងមុនក៏ដោយ។
តម្លៃប្រងកាន់តែធ្លាក់ថ្លៃក្រោយពេល សភាអាមេរិកបានសម្រេចឱ្យអាមេរិកលក់ប្រេងចេញទៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៤០ឆ្នាំកន្លងមក ។ ចំណុចទាំងនោះបានធ្វើឱ្យមនុស្ស ជាច្រើនបានដាក់សំណួរសួរថាហេតុអ្វី បានជាអាមេរិកឱ្យលក់ប្រេងចេញក្រៅ ប្រទេសនៅពេលនេះ? ខណៈដែលអ៊ីរ៉ង់ ក៏រួចទណ្ឌកម្មហើយអាចលក់ប្រេងចេញ ទៅក្រៅប្រទេសដោយមិនមានសម្ពាធណាមួយដូចមុនឡើយ ។
អឺរ៉ុបគឺជាប្រទេសដែលមានប្រេង ហ្គាស់ធម្មជាតិឈរលំដាប់លេខពីរបន្ទាប់ ពីរុស្ស៊ីហើយអ៊ីរ៉ង់បានជំនួសតំណែងរុស្ស៊ីលក់ទៅកាន់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ធ្វើឱ្យរុស្ស៊ីមិនអាចដាក់គំនាបទៅលើអឺរ៉ុប បានដូចកាលពីមុនឡើយ ។
អ្វីដែលគេចាប់អារម្មណ៍នោះតើអាមេ រិកអាចប្រកួតប្រជែងនៅក្នុងទីផ្សារប្រេង ក្នុងតំបន់អាស៊ីដែរឬទេដែលជាទីផ្សារ ចុងក្រោយរបស់រុស្ស៊ី? ប្រសិនបើអាមេ រិកមកកាន់តំបន់អាស៊ីដែរនោះរុស្ស៊ី ប្រាកដជាស្លាប់ដោយមិនចាំបាច់វាយ ប្រហារឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី