មុនសម្លាប់ខ្លួន ប្តីហាមលេងទូរស័ព្ទយប់ជ្រៅ ស្អែកឡើងចងក

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបរៀប ការបានរយៈពេលជាងមួយខែ បែរជាមាន រឿងមិននឹកស្មានដល់ បន្ទាប់ពីអាក់អន់ ស្រពន់ចិត្តរឿងប្តីហាម ចុចទូរស័ព្ទលេង​ហ្គេម​ហ្វេសប៊ុក បានសម្រេចចិត្តបញ្ចប់​ជីវិតដោយ ចង.កសម្លាប់ខ្លួន បង្កឲ្យមានការ​ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ស្ថិតនៅក្នុងបន្ទប់ ជួល​លេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃ ព្រីងជើង១ សង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍ សែនជ័យ ។

ស្ត្រីខាងលើមានឈ្មោះ ងឿន សុខ លីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មាន ស្រុកកំណើត នៅភូមិរបស់ខ្ទុម ឃុំដំបូក ខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរង គ្រោះ ទើបតែរៀបការ កាលពីថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ។ មុនកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រី រងគ្រោះ នៅដេកចុចទូរស័ព្ទ លេងហ្គេម ហ្វេសប៊ុក ហើយត្រូវបានប្តីហាម ហើយ ហាមទៀត តែប្រពន្ធមិនស្តាប់ គិតតែពី ចុចៗ ក៏ឈ្លោះប្រកែកដាក់គ្នាមួយប្រា៉វ​ហើយចូលដេករៀងៗខ្លួន។

លុះមកដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា​នេះ ជនរង​គ្រោះ​មិនទៅធ្វើការងារទេ ដោយ​ប្រាប់បង​ប្អូន និងប្តីថាចង់​ទៅស្រុក ហើយប្តី បងប្អូនក៏នាំគ្នាចេញទៅធ្វើការ​អស់ទៅ។ លុះដល់​វេលា​ម៉ោង១១និង១៥​នាទី ក្រុមគ្រួសារ បងប្អូន និងប្តី ដើរមក​ដល់​បន្ទប់ជួល រុញ​ទ្វារចូល ក៏ប្រទះឃើញ​នាងចង.កសម្លាប់​ខ្លួន ដោយយកក្រមា​ចង់ភ្ជាប់នឹងចម្រឹង​ដែកឡៅតឿ ហើយក៏​ស្រែក​ឆោឡោ នាំគ្នា​ស្រាយ កាត់ក្រមាទម្លាក់ ​ចុះវិញ ក៏នាងមិនអាច​មានជីវិតឡើងវិញ បានដែរ រួចក៏រាយ​ការណ៍​ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យ​ជាក់ស្តែង។

តាមសម្តីស្ត្រីឈ្មោះ សុខ សោភា អាយុ ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ត្រូវ​ជាបង ស្នាក់នៅបន្ទប់ជាមួយគ្នា បានឲ្យ​ដឹងថា នាងមានបងប្អូនចំនួន៥នាក់ ប្រុស​៣នាក់ ស្រី២នាក់ ប្អូនស្រីរងគ្រោះជាកូន​ទី៥ (កូន​ពៅ)។

តាមប្រភពផ្សេងមួយទៀត បានឲ្យដឹង​ថា ២នាក់ប្តីប្រពន្ធខាងលើ សាមីខ្លួន ខាង​ស្រី​សូវមិនពេញចិត្ត រៀបការជាមួយ ប្តី​ឈ្មោះ មុត សុខណា នេះទេ តែដោយសារ ឪពុក​ម្តាយបង្ខំ ទើបរៀបការបំពេញមុខ ម្តាយទៅ ហើយការរស់នៅ រវាងប្តីប្រពន្ធ ភាគីប្រពន្ធ​ក្និកក្នក់ច្រើន មិនតម្រូវចិត្តប្តី ឡើយ។ ក្រោយ​អន់ចិត្តរឿងប្តីហាមចុច ទូរស័ព្ទ ក៏សម្រេច​ចិត្តបញ្ចប់ជីវិតបែបនេះ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យកោសល្យវិច័យរួច ឃើញ​ថាពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួន​ឯងមក ក៏ ប្រគល់ជូនក្រុមគ្រួសារ ចាត់​ចែង ដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក កំណើត៕
នរិន្ទ្រ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print