សូមចូលរួមគោរពច្បាប់ចរាចរណ៍ .. ស្លាប់ និងរបួស ១១នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២០ ខែកក្កដា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស ២នាក់បានស្លាប់បាត់បង់ជីវិតដោយរថយន្តកិនខ្ទេចខ្លួនប្រាណ និងចំនួន ០៩នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ ៣លើកទូទាំងខេត្តពោធិ៍សាត់ ។

ប្រភពពីព័ត៌មានមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា នារសៀលថ្ងៃសៅរ៍ ៤រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបរម៉ូតូម៉ាក FZ ធ្វើដំណើររួមគ្នាចំនួន ៣នាក់ លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា កំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង សរុបចំនួន ៤នាក់បញ្ជូនទៅទៅសង្រ្គោះនៅមន្ទីរប្រទេសថៃភ្លាមៗ ។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការនគរបាលក្រុងពោធិ៍សាត់ឯនេះវិញបានឲ្យដឹងថា នៅល្ងាចថ្ងៃដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ រវាងអ្នកជិះម៉ូតូ និងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសង់ខាង សរុបចំនួន ៥នាក់ក្នុងនោះក្មេងស្រីចំនួន ២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ក្រុងពោធិ៍សាត់ដដែលបន្តទៀតថា នៅវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃដដែល ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងម្ដងទៀត ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 1656 ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះទៅដល់កន្លែងកើតហេតុបានជ្រុលបុកចំកង់រថយន្តកុងតឺន័រ ដែលកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ហក់ចូលចន្លោះកង់រថយន្តកិចខ្ទេចខ្លួនប្រាណ ចំណែកម៉ូតូឡងចេញមកក្រៅរងការខូចខាតតិចតួច ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ខាងលើ មន្រ្ដីជំនាញចរាចរណ៍ផ្លូវគោកកំពុងមមាញឹក ដើម្បីបន្តនីតិវិធីនៅឡើយ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print