ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលស្រុកស្ទឹងហាវ បន្ទាប់ពីប្រទៈឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ក្បាល។
សាកសពបុរសនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានដឹងថា ស្លាប់ដោយអំពើធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ខណៈនេះសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងនគរបាលកំពុងសហការចុះមកការពារទីតាំង ដើម្បីអោយខាងជំនាញខាងកោសលវិច្ច័យធ្វើការត្រួតពិនិត្យរកពីមូលហេតុនៃការស្លាប់នេះ។
ជនរងគ្រោះជាវរសេនីយ៍ត្រី ហេង សៅគិរី ធ្វើការនៅនាយកដ្ឋានច្រកទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅកន្លែងកើតសមត្ថកិច្ចឆែកឃើញ ជនរងគ្រោះបានសសេរពាក្យថា៖ (លាហើយ)ក្នុងសៀវភៅរបស់ខ្លួន។
មុនដំបូងសមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ សុិម ប៊ុនធី ខណៈគាត់ប្រទះឃើញសាកសពបុរសម្នាក់ក្នុងដៃកាន់ដោយអាវុធខ្លី ស្ថិតនៅនៅចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់នៅមុខឡានឡិចសុីសពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB-8029។
មុនបន្តិច នៅវេលាម៉ោង១២ និង០០នាទីថ្ងៃខែឆ្នាំដដែល តាមប្រភពព័ត៌មានពីសមត្ថកិច្ចខ្លះនៅ ខេត្តព្រះសីហនុបានឲ្យដឹងថា៖ ជនរងគ្រោះជា មន្ត្រីនគរបាលអន្តោប្រវេសន៍ ពាកស័ក្កិ៤ ធ្វើការនៅខេត្តព្រះសីហនុ។ ករណីស្លាប់នៅស្រុកស្ទឹងហាវ គឺជាករណីឃាតកម្ម ។ ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធីជំនាញ។
ប៉ុន្តែជំនាញអៈអាងថាជាអំពើធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង៕
ដោយ៖ សុខ ខេមរា