សមត្ថកិច្ចដុតកំទេចចោលរថយន្តនៅជិតក្រុមហ៊ុនSK ជាវត្ថុតាងមធ្យោបាយដឹកបទល្មើសឈើ

ចែករំលែក៖

ខេត្តរតនគិរី៖ ករណីបង្ក្រាបបទល្មើសព្រៃឈើបានធ្វើឡើងយ៉ាងក្តៅគគុក ជាមួយនិងវិធានការដ៏តឹងតែង ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ។
នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការស្រុក សហការជាមួយស្ថាបន័ចំរុះធ្វើ បានរុករកប្រទះឃើញរថយន្តប៉ាកុង ចំនួន ០១គ្រឿង នៅចំណុចក្រុមហ៊ុនSK ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី និងបានធ្វើការដុតបំផ្លាញចោល នៅទីនោះតែម្តង៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print