ឧត្តមសេនីយ៍ ស ថេត ៖ ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ស្អែក បើកយុទ្ធនាការរឹតបណ្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់គោលដៅ រយៈពេលពេញ១ខែ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កងកម្លាំងនគរបាលទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងច្បាប់ចរាចរណ៍ដោយមុឺងម៉ាត់បំផុត។
លោក ស ថេត បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ យុទ្ធនាការរឹតបណ្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្ដើម នៅតាមបណ្ដាគោលដៅនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ អ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
លោកស្នងបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងរយៈពេលពេញ១ខែតែម្ដង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print