ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ និងសង្កាត់ត្រពាំងក្រសាំង ក្រោមការបញ្ជាដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅបង្រ្កាបសង្វៀនជល់មាន់២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ។
ទីតាំងទី១នៅ ចំណុច ក្រោយភូមិត្រពាំងទា សង្កាត់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៩និង០០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ឃាត់មនុស្ស៤នាក់ និងទីតាំងទី២ វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃាត់មនុស្ស៩នាក់។
ក្រុមអ្នកញៀនល្បែងទាំង៩នាក់នោះដែលឃាត់នៅសង្កាត់កាកាបទី២ទី១ឈ្មោះថា ចាន់ថន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ទី២,ឈ្មោះ ហយ ម៉ាណែត អាយុ៣៩ឆ្នាំស្នាក់នៅផ្ទះជួលម្ដុំផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៣,ឈ្មោះអេង សំអាន អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យទី៤,ឈ្មោះសុខ អ៊ាង អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនទី៥,ឈ្មោះផាន់ រិទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ទី៦,ឈ្មោះមាឃ ថាប់ ហៅឡាយ អាយុស្នាក់នៅបន្ទប់ជួលភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ទី៧,ឈ្មោះស៊ុន បុនណា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ទី៨,ឈ្មោះស៊ុត ហួង ហៅពៅ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក២ ខណ្ឌពោធិ៍សែនជ័យ។និងទី៩,ឈ្មោះឃី សម្បត្តិអាយុ២៩ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែក៤នាក់ទៀតដែលឃាត់ខ្លួននៅសង្កាត់ត្រពាំងក្រសាំងទី១ឈ្មោះ ជាង សំណាង ភេទប្រុសអាយុ៣១ឆ្នាំមុនរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ទី២ឈ្មោះថេង សុង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរលក់ពតទា ស្នាក់នៅសង្កាត់ចោមចៅទី៣ ទី៣ឈ្មោះគ្រី សិលា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់សង្កាត់កំបូលទី៤ឈ្មោះស៊ន់ សាត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ។
លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះទៅបង្រ្កាបនិងចាប់ខ្លួនកម្លាំនគរបានខាងលើបានល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ខណៈនោះបានទទួលដំណឹងពីអ្នកភូមិថា មានមនុស្ស១ក្រុមកំពុងជួបជុំគ្នាជល់មាន់យ៉ាងសប្បាយ។ពេលនោះកម្លាំងក៏បានចុះទៅអន្តរាគមន៍ឆ្មក់ចូលទៅបង្រ្កាបនិងចាប់ខ្លួនបានចំនួន៩នាក់ ព្រមទាំងដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន៤គ្រឿង និងម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងរួមជាមួយមាន់ជល់ចំនួន៤ក្បាលផងដែរ។
បន្ទាប់មកបាននាំអ្នកទាំងនោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។
លោកអធិការបានប្រាប់បន្តថា ការធ្វើឡើងនេះ ខណៈដែលកម្លាំងចុះល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ដែលលួចរាយការណ៍ប្រាប់ឲ្យកម្លាំងជួយចុះបង្រ្កាបព្រោះមានការព្រួយបារម្ភខ្លាចមានបទល្មើសចេញពីសង្វៀនល្បែងមួយនេះ។
ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនជល់មាន់ទាំងនោះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ សុខាសែនជ័យ