គយ​ចាប់​ឃាត់​រថយន្ត​ទំនើប​ចង្កូត​ស្តាំ​២​គ្រឿង​នាំ​ចូល​គេចពន្ធ​ខុសច្បាប់​ ក្នុង​នោះ​១​គ្រឿង​ជ្រក​ក្រោម​ស្លាក​ខ​.​ម​.

ចែករំលែក៖

​​ខេត្តបន្ទាយមានជ័យ​៖​ រថយន្ត​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​នោះ​១​គ្រឿង​ពាក់​ស្លាក​លេខ​ខម​ដែល​សុទ្ធតែ​ជា​រថយន្ត​ចង្កូត​ស្តាំ​លួច​នាំ​ចូល​គ្មាន​បង្កាន់ដៃ​បង់ពន្ធ​ បើក​ចរាចរណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ក្រុម​មន្ត្រី​ គយ​ក្រសួង​បង្ក្រាប​ចាប់​បានជា​បន្តបន្ទាប់​ក្នុង​អំឡុង​ខែធ្នូ​ឆ្នាំ​២០១៥​ ។ ​

IMG_2827

រថយន្ត​ទាំង​២​គ្រឿង​កំពុង​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​ក្រសួង​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​ដើម្បី​រង​ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​បង់ពន្ធ​ចូល​រដ្ឋ​ ។ ​ប្រតិបត្តិការ​នៃ​ការ​បង្ក្រាប​រថយន្ត​នាំ​ចូល​គេចពន្ធ​ខុសច្បាប់​ពី​សំណាក់​មន្ត្រី​គយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គ្រា​ដែល​គេ​មើលឃើញ​ថា​វិធានការ​រិ​ត​បន្តឹង​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅ​លើ​រថយន្ត​នាំ​ចូល​គេចពន្ធ​ខុសច្បាប់​កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ក្រោយ​ពី​គេ​មើលឃើញ​ថា​ មាន​រថយន្ត​គេចពន្ធ​ចង្កូត​ស្តាំ​និង​ចង្កូត​ឆ្វេង​ស៊េរី​ទំនើបៗ​ត្រូវ​បាន​គេ​ទិញ​យក​ប្រើប្រាស់​លក្ខណៈ​ផ្ទាល់ខ្លួន​ហើយ​ជូន​កាល​ប្រើប្រាស់​ស្លាក​លេខ​ច្រក​ក្រោម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ក៏​មាន​ផង​ដែរ​ ។​ ការ​នាំ​ចូល​រថយន្ត​លួចលាក់​គ្មាន​ការ​បង់ពន្ធ​នាំ​ចូល​នោះ​ត្រូវ​គេ​និយាយ​ថា​បាន​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ក្រសួង​បាន​ បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​រថយន្ត​ទាំង​២​គ្រឿង​ មាន​ម៉ាក​ហ្វ​ត​ពណ៌​សំបក​ឳ​ឡឹ​ក​២​បាំង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០១-២-៧៥២០​ ស៊េរី​ឆ្នាំ​២០១៤​ និង​រថយន្ត​ម៉ាក​នី​សាន់​ពណ៌​ស​ គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​២០១៣​ ។​រថយន្ត​ទាំង​២​គ្រឿង​នោះ​បើសិន​ម្ចាស់​ចូលខ្លួន​បង់ពន្ធ​នាំ​ចូល​គឺ​១​គ្រឿង​មិន​ក្រោម​ជាង​១​ម៉ឺន​ដូ​ល្លា​នោះ​ទេ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ វិធានការ​ស្វែងរក​បង្ក្រាប​រថយន្ត​នាំ​ចូល​គេចពន្ធ​ខុសច្បាប់​ដែល​កំពុង​ត្រូវ​បាន​គេ​ទិញ​យក​ប្រើប្រាស់​សមត្ថកិច្ច​គយ​និង​បន្ត​រិ​ត​ន្តឹ​ង​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ប្រើប្រាស់​រថយន្ត​គេចពន្ធ​ខុសច្បាប់​ដើម្បី​ចូលខ្លួន​មក​បង់ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។

សម្រាប់​ការ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ​ គឺ​តម្រូវ​ឱ្យ​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​នាំ​ចូល​ ត្រូវ​ចូលខ្លួន​មក​បង់ពន្ធ​ចាប់ពី​ពេល​នេះ​តទៅ​ ត្រឹម​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ខាង​មុខ​។​នៅ​ពេល​ចប់​ថ្ងៃ​ឱសានវាទ​ ដោយ​អ្នក​ប្រើ​ប្រើ​រថយន្ត​មិន​ចូលខ្លួន​បង់ពន្ធ​តាម​ការ​កំណត់​នោះ​ទេ​ ហើយ​ប្រ​សិន​សមត្ថកិច្ច​គយ​ចាប់​រថយន្ត​គ្មាន​បង្កាន់ដៃ​បង់ពន្ធ​នាំ​ចូល​សមត្ថកិច្ច​គយ​ឃាត់​បាន​និង​ត្រូវ​ធ្វើការ​ផាកពិន័យ​ម្ចាស់​រថយន្ត​ទ្វេរ​ដង​តែ​ម្តង​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជុំវិញ​បញ្ហា​រថយន្ត​ចង្កូត​ស្តាំ​ វិញ​គឺ​យោង​តាម​អនុ​ក្រិ​ត្យ​លេខ​០១​ របស់​រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទៅ​លើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ និង​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ​។​រថយន្ត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​លុះត្រាតែ​រថយន្ត​នោះ​នៅ​ក្នុង​អាំង​ហ្វង់​ទែ​របស់​រដ្ឋ​ប៉ុណ្ណោះ​តាម​រយៈ​នៃ​ការ​នាំ​ចូល​ប្រើប្រាស់​បំរើ​ក្នុង​ស្ថាប័នរដ្ឋ​។

​សូម​រំលឹក​ថា​ពាក់ព័ន្ធ​និង​រថយន្ត​ចង្កូត​ស្តាំ​ង​នោះ​ដែរ​កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០០៥​ សម្តេច​ ជោ​សែន​ ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកា​សប​ញ្ឆ​ប់​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​មក​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ​ក៏​ប៉ុន្តែ​ប​ច្ចុ​ប្ប​នេះ​គេ​សង្កេត​ឃើញ​រថយន្ត​ចង្កូត​ស្តាំ​ស៊េរី​ទំនើបៗ​ត្រូវ​បាន​ឈ្មួញ​ខិលខូច​ លួច​នាំ​ចូល​យក​មក​ធ្វើ​អាជីវកម្ម​លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង​ឡើង​វិញ​នោះ​ហើយ​ ។ ​រថយន្ត​ចង្កូត​ស្តាំ​ខ្លះ​ត្រូវ​គេ​មើលឃើញ​ថា​បាន​ប្រើប្រាស់​ចរាចរណ៍​ច្រក​ក្រោម​ស្លាក​លេខ​ក្នុង​ស្ថាប័នរដ្ឋ​ ហើយ​រថយន្ត​ចង្កូត​ស្តាំ​ច្រក​ក្រោម​ស្លាក​លេខ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ត្រូវ​គេ​មើលឃើញ​ថា​កន្លង​មក​បាន​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ទៀត​ផង​ ៕​

IMG_2828

IMG_2830

IMG_2829

...

ដោយ៖ សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print