ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ នៅទីស្ដីការក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ឯក Anusak Paonak នាយកទីចាត់ការការងារព្រំដែន និងជា ប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃថ្មីព្រះរាជាណាចក្រថៃបាន ដឹកនាំគណៈប្រតិភូមួយក្រុមចូលជួប សម្ដែងការគួរសមជាមួយលោកនាយ ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
តាមរយៈជំនួបនេះ លោកឧត្ដមសេនីយ៍ ឯក Anusak Paonak បានជម្រាបជូន ថ្នាក់ដឹកនាំក្រសួងការពារជាតិថា មុន កិច្ចប្រជុំ GBC ក្រុមការងារគណៈកម្មា ធិការព្រំដែនកម្ពុជា-ថៃ ក៏មានគម្រោង ជួបប្រជុំគ្នាមុន ក្នុងអំឡុងថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីរៀបចំឯកសារ សម្រាប់កិច្ចប្រជុំ GBC ទទួលបានជោគ ជ័យទៅតាមការគ្រោងទុក ។
តាមរយៈជំនួបនេះ លោកនាយឧត្ដម សេនីយ៍ នាង ផាត តាងនាមលោកនាយ ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ដ្រីក្រសួងការពារជាតិបានសម្ដែងការ ស្វាគមន៍ និងអបអរសាទរចំពោះលោក នាយកទីចាត់ការការងារព្រំដែន និងជា ប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែន កម្ពុជា-ថៃ ដែលទើបតែងតាំង ត្រូវបាន អគ្គបញ្ជាការកងទ័ពភូមិន្ទថៃឱ្យមក ពិភាក្សាការងារនាពេលនេះ ។ លោក នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការក្រសួង ការពារជាតិបានចាត់ទុកដំណើរទស្សន កិច្ចនេះមានសារសំខាន់សម្រាប់បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ រវាង កងទ័ពទាំង២ឱ្យកាន់តែជិតស្និទ្ធស្អិតល្មួត ហើយក៏ជាឱកាសមួយសម្រាប់ការស្គាល់គ្នា និងរៀបរយកិច្ចប្រជុំGBCនាពេល ខាងមុខឱ្យដំណើរការរលូនទៅតាមការ ព្រាងទុករបស់គណៈកម្មាធិការព្រំដែន រវាងប្រទេសទាំង២កម្ពុជា-ថៃផងដែរ ៕
ដោយ៖ សុខដុម