ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី​ និង​ក្រុង​សិរី​សោភ័ណ​រាប់​ម៉ឺន​គ្រួសារ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​ទឹកស្ទឹង​ចំនួន​២​ចាប់ផ្តើម​រីងស្ងួត​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ស្ទឹង​ដ៏​ធំ​ចំនួន​២​គឺ​ស្ទឹង​សិរី​សោភ័ណ​និង​ស្ទឹង​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ជា​ស្ទឹ​ដែល​មាន​សារៈសំខាន់​ក្នុង​កា​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​មង្គលបុរី​ និង​ក្រុង​សិរី​សោភ័ណ​ ដែល​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​កំពុង​ពឹង​អាស្រ័យ​ផល​ប្រើប្រាស់​លើ​ទឹកស្ទឹង​ទាំង​ពីរ​នេះ​ តាម​រយៈ​នៃ​ការ​ផ្គត់​ទឹក​របស់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​។​

IMG_2863

បច្ចុប្បន្ន​ត្រូវ​គេ​មើលឃើញ​ថា​ បាន​និង​ប្រឈម​ភាព​រីងស្ងួត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ ខណៈ​ដែល​រដូវប្រាំង​រាំង​ស្ងួត​ហួតហែង​ ធ្វើ​ឱ្យ​ទឹកស្ទឹង​ទាំង​ពីរ​ និង​ស្ទឹង​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ​កំពុង​តែ​រីងស្ងួត​ទឹកជា​បណ្តើ​រហើយ ​។​ បញ្ហា​ព្រួយ​បារ​ម្ម​ប្រឈម​កង្វះ​ទឹក​ប្រើប្រាស់​សម្រាប់​ប្រជាជន​ស្រុក​មង្គលបុរី​និង​ក្រុង​សិរី​សោភ័ណ​នេះ​ ខណៈ​ដែល​នៅ​ឆ្នាំ​២០១៥​នៅ​ ខេត្តបន្ទាយមានជ័យ​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ខ្វះ​ទឹក​ប្រើប្រាស់​និង​ស្រោចស្រព​ផលដំណាំ​របស់​ប្រជាជន​។​

បញ្ហា​ប្រឈម​ខាងលើ​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​ដោយ​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ បាន​ប្រ​ញ៉ាប់​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដាក់​ចេញ​វិធានការ​ទប់​ស្ទឹង​សិរី​សោភ័ណ​ និង​ស្ទឹង​មង្គលបុរី​ ដែល​គេ​ចាត់​ទុក​ថា​ជា​ស្ទឹង​ដ៏​ធំ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ស្តុក​ទឹក​ទុក​ សម្រាប់​ការ​ផ្គត់ផ្គង់​ ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​នោះ​។​

​វិធានការ​ចុះ​បិទ​ទឹកស្ទឹង​មង្គលបុរី​ និង​ស្ទឹង​សិរី​សោភ័ណ​ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​២០​ខែធ្នូ​នៅ​ស្ទឹង​សិរី​សោភ័ណ​និង​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​នៅ​ស្ទឹង​មង្គលបុរី​ក្រោម​ការ​ដឹកនាំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​ ពី​សំណាក់​ លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ និង​មានការ​អនុញ្ញាត​ពី​ លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចាត់​ឲ្យ​លោក​ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សិក្សា​ និង​បិទ​ស្ទឹង​សិរី​សោភ័ណ​ និង​ស្ទឹង​មង្គលបុរី​ សម្រាប់​ស្តុក​ទឹក​កុំឱ្យ​ហូរ​ទៅ​ផ្នែក​ខាងក្រោម​ដើម្បី​រក្សា​ទឹក​ទុក​ដោះស្រាយ​តម្រូវការ​ចាំបាច់​ របស់​ប្រជាជន​ស្រុក​ក្រុង​ទាំង​ពីរ​នេះ​។​

​លោក​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​មន្ត្រី​ជំនាញ​ព្យាករណ៍​ឱ្យ​ដឹង​ថា​ចាប់ពី​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​មង្គលបុរី​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ ប្រ​សិន​មិន​មាន​វិធានការ​ទប់ស្កាត់​ទឹក​ឱ្យ​បានជា​មុន​នោះ​។​

​លោក​ លី​ សារី​ អភិបាលរង​ខេត្ត​ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ត្រូវ​ប្រើប្រាស់​ទឹក​មានការ​សន្សំ​សំចៃ​កុំ​ខ្ជះខ្ជាយ​ និង​អំពាវ​ប្រជាពលរដ្ឋ​កុំ​ពង្រីក​ការ​ធ្វើស្រែ​ប្រាំង​បន្ថែម​ទៀត​ បើកាលណា​ប្រជាជន​នាំ​គ្នា​ធ្វើ​ស្រូវប្រាំង​បន្ថែម​ហើយ​នាំ​គ្នា​បូមទឹក​ស្ទឹង​យក​ទៅ​ស្រោចស្រព​ធ្វើ​ឱ្យ​បញ្ហា​ប្រឈម​កង្វះ​ទឹក​កាន់តែ​ប្រឈម​ខ្លាំង​ឡើង​ ៕​ វិច្ឆិកា​

IMG_2867

IMG_2861

IMG_2868

IMG_2865

IMG_2866

IMG_2862

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print