លោក នុត ពុធដារ៉ា ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលការដាក់លូ នៅក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ ​ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ ចុះពិនិត្យមើលការដាក់លូ ០១ខ្សែ និងសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស​ ខណ្ឌដង្កោ ។

image1 (8)

នៅក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ លោកអភិបាលខណ្ឌបានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងបានគិតគូរពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ។ លោក​អភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នាផងដែរ លោកអភិបាលក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសហគមន៍អន្លង់គង អំពីការអនុគ្រោះពន្ធប្រថាប់ត្រាសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំពោះការធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ។

​ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងការអនុគ្រោះពន្ធប្រថាប់ត្រា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុ និងការស្ថាបនាបណ្តាញលូថ្មី០១ខ្សែ ដែលជាសមិទ្ធផលដែលគាត់ទទួលបាននាពេលនេះ ដើម្បីរំដោះទឹកចេញពីសហគមន៍នៅក្នុងរដូវវស្សា ។

​គួរបញ្ជាក់ថា៖ ប្រព័ន្ធលូ ០១ខ្សែនេះ មានប្រវែង ៥១៨ម៉ែត្រ មុខកាត់ ០៨ម៉ែត្រ ជាគម្រោងថវិកាឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌដង្កោ ៕

image3 (7)

image2 (8)

image4 (6)

ដោយ៖ ភារ៉ា ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print