រថយន្តឡិចសីុសRX330 ម្ចាស់ស្រវឹងបេីកចូលក្រោមដីស្ពានអាកាស​តិចណូជ្រុលទៅបុកខឿន

ចែករំលែក៖

​ភ្នំពេញ៖ យុវជន​២នាក់បើកបររថយន្តក្នុងសភាពស្រវឹងស្រាជោកជាំ​ ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោងក្រោមដីស្ពានអាកាស​តិចណូ ក៏ជ្រុលទៅបុកខឿនបែកនិងរលាត់ថ្នាំខឿន ធ្វើ​​ឲ្យរថយន្តបង្កដាច់កាឡេកង់មុខខាង ស្តាំបើកទៅមុខលែងរួចតែម្តង ​។

IMG_3883

ករណីគ្រោះថ្នាក់ចរាចរខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ​ឆ្នាំ២០១៥  នៅចំណុច​ស្ពានអាកាសតិចណូក្រោមដី​ តាម​ប​ណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា  មុនកើតហេតុគេបានឃើញបុរស២នាក់ជិះ​រថយន្ត១គ្រឿងម៉ាកឡិចសីុស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំ​ពេញ2AF-97​7​9​​ ​បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ក្នុងទិសដៅពីជើងទៅត្បូងលុះបេីមកដល់ចំណុច​ខាងលេី ជាផ្លូវកោងក្រោមដីស្ពានអាកាសតិចណូ យ៉ាងលឿនក៏ជ្រុល​​ចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យឆ្គូតនិងបែកបន្តិចបន្តួចអស់៥កង់ រីឯរថយន្តបង្ក​បានដាច់កាឡេកង់មុខខាងស្តាំទៅមុខ​លែង​រួច ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅចរាចរណ៌ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយសងសំណង​ទ្រព្យសម្បត្តិរដ្ឋ​ ៕

IMG_3882

IMG_3884

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print