​នាយក​ទីចាត់ការ​ការងារ​ព្រំដែន​ថៃ​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ទីស្ដីការ​ក្រសួងការពារជាតិ​ លោក​ឧត្ដមសេនីយ៍ឯក​ Anusak​ Paonak​ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​ និង​ជា​ ប្រធាន​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ​ថ្មី​ព្រះរាជាណាចក្រ​ថៃ​បាន​ ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចូល​ជួប​ សម្ដែង​ការ​គួរសម​ជាមួយ​លោកនាយ​ ឧត្ដមសេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​ ។​

IMG_8424 copy

​តាម​រយៈ​ជំនួប​នេះ​ លោក​ឧត្ដមសេនីយ៍​ ឯក​ Anusak​ Paonak​ បាន​ជម្រាប​ជូន​ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ថា​ មុន​ កិច្ចប្រជុំ​ GBC​ ក្រុមការងារ​គណៈ​ក​ម្មា​ ធិ​ការ​ព្រំដែន​កម្ពុជា​-​ថៃ​ ក៏​មាន​គម្រោង​ ជួប​ប្រជុំ​គ្នា​មុន​ ក្នុង​អំឡុង​ថ្ងៃ​ទី​១៩-២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដើម្បី​រៀបចំ​ឯកសារ​ សម្រាប់​កិច្ចប្រជុំ​ GBC​ ទទួល​បាន​ជោគ​ ជ័យ​ទៅ​តាម​ការ​គ្រោងទុក​ ។​

​តាម​រយៈ​ជំនួប​នេះ​ លោកនាយ​ឧត្ដម​ សេនីយ៍​ នាង​ ផាត​ តាង​នាម​លោកនាយ​ ឧត្ដមសេនីយ៍​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​ មន្ដ្រី​ក្រសួងការពារជាតិ​បាន​សម្ដែង​ការ​ ស្វាគមន៍​ និង​អបអរសាទរ​ចំពោះ​លោក​ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​ និង​ជា​ ប្រធាន​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ កម្ពុជា​-​ថៃ​ ដែល​ទើប​តែងតាំង​ ត្រូវ​បាន​ អគ្គបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ​ឱ្យមក​ ពិភាក្សា​ការងារ​នា​ពេល​នេះ​ ។​ លោក​ នាយ​ឧត្ដមសេនីយ៍​ រដ្ឋលេខាធិការ​ក្រសួង​ ការពារ​ជាតិ​បាន​ចាត់​ទុក​ដំណើរ​ទស្សន​ កិច្ច​នេះ​មាន​សារសំខាន់​សម្រាប់​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​ រវាង​ កងទ័ព​ទាំង​២​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ស្អិត​ល្មួត​ ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ការ​ស្គាល់គ្នា​ និង​រៀបរយ​កិច្ចប្រជុំ​GBC​នា​ពេល​ ខាង​មុខ​ឱ្យ​ដំណើរការ​រលូន​ទៅ​តាម​ការ​ ព្រាង​ទុក​របស់​គណៈកម្មាធិការ​ព្រំដែន​ រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ​ផង​ដែរ​ ៕​

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print