​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ សង្ស័យ​តូចចិត្ត​ម្តាយ​ដេញ​វ៉ៃ​ យក​ខ្សែ​គោ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អម្ពិលទឹក​

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ ក្មេង​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ បាន​យក​ខ្សែ​គោ​ចងក​សម្លាប់​ខ្លួន​ជាមួយ​ដើម​អម្ពិលទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដែល​ករណី​នេះ​ គេ​សង្ស័យ​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ទំនងជា​តូចចិត្ត​នឹង​រឿង​ម្តាយ​ដេញ​វ៉ៃ​ ។​

IMG-20151223-WA0085

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ប្រជា​ធម្ម​ខាងកើត​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេតបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ កុមារ​រង​គ្រោះ​ឈ្មោះ​ សៀង​ ដាំ​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ជាមួយ​ម្តាយ​ស្ថិត​នៅ​ក្នុងភូមិ​ សង្កាត់​ កើតហេតុ​ខាងលើ​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ម្តាយបង្កើត​របស់​ខ្លួន​ដេញ​វ៉ៃ​ ហើយ​ទំ​និង​ជា​បញ្ហា​នេះ​ ទើប​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រង​គ្រោះ​គិត​ខ្លី​ យក​ខ្សែ​គោ​ទៅ​ចងក​សម្លាប់​ខ្លួន​ជាមួយ​ដើម​អម្ពិលទឹក​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​ខ្លួន​នោះ​ ។​

​ភ្លាមៗ​បន្ទាប់​ពី​កើតហេតុ​ គេ​បាន​នាំ​គ្នា​ស្រាយចំណង​ និង​បញ្ជូន​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ ប៉ុន្តែ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ក្មេង​ប្រុស​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ហើយ​ ។​

​ក្រុម​គ្រួសារ​នាំ​គ្នា​ទួញ​យំ​ស្តាយស្រណោះ​គ្រប់​គ្នា​ ហើយ​បាន​ជួល​រថយន្ត​ដឹក​សព​ក្មេង​ប្រុស​សៀង​ ដាំ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20151223-WA0084

IMG-20151223-WA0086

IMG-20151223-WA0087

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print