ជនភៀសខ្លួន​១០​នាក់​លង់ទឹក​ស្លាប់​នៅ​ក្នុង​ប្រទេស​ក្រិ​ក​ និង​១៣​នាក់​ត្រូវ​សង្គ្រោះ​ទាន់​ពេល​

ចែករំលែក៖

​ប៉ូលិស​របស់​ប្រទេស​ក្រិ​ក​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​ ក្មេង​៥​នាក់​,​ ស្ត្រី​ម្នាក់​ និង​បុរស​៤​នាក់​ដែល​សុទ្ធតែ​ជនភៀសខ្លួន​នោះ​បាន​លិច​ទូក​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ នៅ​ក្បែរ​ដែន​កោះ​តូច​មួយ​ឈ្មោះ​ Farmakonisi​ របស់​ប្រទេស​ក្រិ​ក​ ។​

1297750408646_ORIGINAL

​ឆ្មាំ​ការពារ​ដែនសមុទ្រ​ប្រទេស​ក្រិ​កបាន​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ដែរ​ ជនភៀសខ្លួន​១៣​នាក់​ ក្នុង​នោះ​ស្ត្រី​២​នាក់​ត្រូវ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាន់​ពេលវេលា​ និង​ជន​រង​គ្រោះ​២​នាក់​កំពុង​នៅ​បាត់​ខ្លួន​ ។​ មន្ត្រី​បាន​អះអាង​ថា​ ឧទ្ធម្ភាគចក្រ​១​គ្រឿង​,​ នាវា​ល្បាត​១​គ្រឿង​ ព្រមទាំង​ទូក​ឯកជន​ផង​ដែរ​បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​សង្គ្រោះ​ និង​ស្វែងរក​អ្នក​បាត់​ខ្លួន​នេះ​ ។​

​ប្រភព​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ ទូក​ដឹក​ជនភៀសខ្លួន​នោះ​មាន​ទំហំ​៦​ម៉ែត្រ​ ជា​ទូក​ល្បឿន​លឿន​ បាន​លិច​ដោយ​មិនដឹង​ពី​មូលហេតុ​ ។​ ជន​រង​គ្រោះ​ទាំងអស់​បាន​ស្ថិត​នៅ​ក្នុង​ទឹក​ ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​លិច​ទូក​នេះ​បាន​កើតឡើង​នៅ​ភាគ​ខាងកើត​ Farmakonisi​ ដែល​ជា​ដែន​កោះ​តូច​មួយ​របស់​ប្រទេស​ក្រិ​ក​ និង​នៅ​ជាប់​ព្រំដែន​ឈូង​សមុទ្រ​ប្រទេស​ទួ​រ​គី​ ។​ ជនភៀសខ្លួន​ស៊ី​រី​រាប់​ពាន់​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​បាន​ភៀសខ្លួន​តាម​ច្រក​សមុទ្រ​ប្រកបដោយ​គ្រោះថ្នាក់​ ផ្សងព្រេង​ទៅ​រក​ការ​ភៀសខ្លួន​នៅ​ប្រទេស​តំបន់​សហគមន៍​អឺរ៉ុប​ ដោយ​ឆ្លងកាត់​ពី​ទួ​រ​គី​ទៅ​កាន់​ដែន​កោះ​ប្រទេស​ក្រិ​ក​ខាងលើ​នោះ​ ។​

​អង្គការ​ជនភៀសខ្លួន​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​អះអាង​ថា​ ជនភៀសខ្លួន​ជាង​១​លាន​នាក់​ទៅ​កាន់​ប្រទេស​សហគមន៍​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៥​នេះ​ ខណៈ​ដែល​ប្រមាណ​៣.៧០០​នាក់​បាន​បាត់បង់​ជីវិត​ និង​បាត់​ខ្លួន​អំឡុង​ពេល​ធ្វើ​ដំណើរ​ ។​ ជនភៀសខ្លួន​ទាំងនោះ​ហើយ​ជា​មុខសញ្ញា​ឆ្បិ​ច​យក​ប្រយោជន៍​បាន​យ៉ាងច្រើន​ពី​សំណាក់​ក្រុម​ជន​រត់ពន្ធ​មនុស្ស​ ។​

​សហគមន៍​អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​ Ankara​ ធ្វើ​យ៉ាងណា​ជួយ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ពី​ប្រទេស​ទួ​រ​គី​ចូល​ទៅ​កាន់​ប្រទេស​ក្រិ​ច​ ។​ ជនភៀសខ្លួន​ទាំងនោះ​ នៅ​ពេល​ចូល​ទៅ​ដល់​ប្រទេស​ក្រិ​ក​ហើយ​បាន​ឆ្ពោះទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​ដូច​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ដទៃ​ផ្សេង​ទៀត​ ៕

sea_migrants

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print