កីឡាករ​សេក​ គឹ​ម​រួន​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ Pich​ Phanom​

ចែករំលែក៖

​ភ្នំពេញ​៖ ​កីឡាករ​ សេក​ គឹ​ម​រួន​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ ឈ្មោះ​ ពេជ្រ​ ផា​ណុំ​(​ Pich​ Phanom)​ រីឯ​កីឡាករ​ ឌុ​ម​ កែវ​ដា​ មក​ពី​ក្លិប​មកុដ​រា​ជរា​សីហ៍​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ ជើង​ចាស់​ ឆាយ​ មាស​ មក​ពី​ក្លិប​ សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ នា​រសៀល​ថ្ងៃ​ទី​២៦​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សង្វៀន​ប្រដា​ ល់​ទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៥​ ។​

hour-01093

​ចំពោះ​ស​ប្តា​ហ៍​ទី​២​នេះ​ គឺជា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ A​ ដែល​មាន​សមាសភាព​កីឡាករ​ទាំង​៤​នាក់​ខាង​ លើ​ ប៉ុន្តែ​កីឡាករ​២​នាក់​ក្នុង​ចំណោម​៤​នាក់​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រកួត​ឈ្នះ​ដៃគូ​ កាលពី​ ស​ប្តា​ហ៍​ទី​១​ ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​ពានរង្វាន់​ជើងឯក​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​ទម្ងន់​៦៣,៥​គីឡូក្រាម​វគ្គ​២​។​

​ដោយឡែក​ជំនួប​ប្រកួត​រវាង​កីឡាករ​ សេក​ គឹ​ម​រួន​ នឹង​ កីឡាករ​ ពេជ្រ​ ផា​ណុំ​(​ Pich​ Phanom)​ នៅ​មិន​ទាន់​ ប្រាកដ​ថា​ គឹ​ម​រួន​អាច​បន្ត​យក​៣​ពិ​ន្ទ​ពី​ ផា​ណុំ​ បាន​ឬ​ក៏​អត់​នោះ​ទេ​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២​ខែធ្នូ​ កន្លង​ទៅ​ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ ត្រូវ​បាន​កីឡាករ​ ឌុ​ម​ កែវ​ដា​ វាយ​ឲ្យ​បោះបង់​ការ​ប្រកួត​ ត្រឹម​ទឹក​ទី​២​ ។​ ចំណែកឯ​ កីឡាករ​សេក​ គឹ​ម​រួន​ វាយ​ឈ្នះ​កីឡាករ​ជើង​ចាស់​ ឆាយ​ មាស​ដោយ​ពិន្ទុ​ ។​

​តាម​រយៈ​បទ​ពិសោធន៍​មួយ​ប្រកួត​កន្លង​ទៅ​របស់​កីឡាករ​ទាំង​២​នាក់​ គឺ​ សេក​ គឹ​ម​រួន​ និង​ពេជ្រ​ ផា​ណុំ​គឺ​ មាន​លក្ខណៈ​ខុស​គ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ កីឡាករ​ សេក​ គឹ​ម​រួន​មាន​ថ្វីដៃ​ល្អ​ មិន​អន់​ជាង​ កីឡាករ​ ឌុ​ម​ កែវ​ដា​ ដែល​វាយ​ឲ្យ​អ្នក​ប្រដាល់​ថៃ​ ពេជ្រ​ ផា​ណុំ​ បោះបង់​ការ​ប្រកួត​ កាលពី​ថ្ងៃ​ បើក​ កម្មវិធី​កំពូល​អ្នក​ប្រដាល់​ពានរង្វាន់​ជើងឯក​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​នោះ​ឡើយ​។​ ដូច្នេះ​យើង​ចាំ​មើល​ ថា​តើ​ការ​ប្រកួត​ រវាង​កីឡាករ​កម្ពុជា​ សេក​ គឹ​ម​រួន​ នឹង​កីឡាករ​ថៃ​ពេជ្រ​ ផា​ណុំ​ នរណា​ អាច​ទទួល​បាន​៣​ពិន្ទុ​សម្រាប់​ ស​ប្តា​ហ៍​ទី​២​វគ្គ​វាយ​សន្សំ​ពិន្ទុ​ខាងលើ​នេះ​?

​ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ​ ឆាយ​ មាស​នឹង​កីឡាករ​ ឌុ​ម​ កែវ​ដា​វិញ​ ត្រូវ​បាន​ទស្សនិកជន​ ផ្តល​ការ​ទុកចិត្ត​ ទៅ​លើ​កីឡាករ​ វ័យក្មេង​ ឌុ​ម​ កែវ​ដា​ច្រើន​ជាង​ កីឡាករ​ ជើង​ចាស់​ ឆាយ​ មាស​ បើ​ទោះបី​ ឆាយ​ មាស​ មានបទពិសោធន៍​ច្រើន​ជាង​ក៏​ដោយ​ ពីព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កីឡាករ​ឆាយ​ មាស​ ពុំ​សូវ​មាន​វត្ត​ មាននៅ​លើ​សង្វៀន​ច្រើន​នោះ​ទេ​ ទាំងនេះ​គឺជា​មូលហេតុ​នាំ​ឲ្យ​ ឆាយ​ មាស​ ស្រុត​កម្លាំង​ច្រើន​ រហូត​វាយ​ចាញ់​កីឡាករ​វ័យក្មេង​ សេក​ គឹ​ម​រួន​ដោយ​ពិន្ទុ​។​

​កីឡាករ​ ឌុ​ម​ កែវ​ដា​ ឡើង​កូដ​ជា​បន្តបន្ទាប់​ តាម​រយៈ​ស្នៀត​ប្រដាល់​ដ៏​សំបូរ​បែប​ ជា​ពិសេស​នៅ​ថ្ងៃ​បើក​ការ​ប្រកួត​ កម្មវិធី​កំពូល​អ្នក​ប្រដាល់​ពានរង្វាន់​ជើងឯក​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​ កីឡាករ​រូប​នេះ​ បាន​ វាយ​ឲ្យ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ​ ពេជ្រ​ ផា​ណុំ​សុំ​ចុះចាញ់​យ៉ាង​ឆាប់រហ័ស​ គឺ​ចំណាយពេល​ត្រឹមតែ​ ២​ទឹក​ប៉ុណ្ណោះ​អាច​យក​៣​ពិន្ទុ​ពី​ ពេជ្រ​ ផា​ណុំ​ បាន​ទៅ​ហើយ​។​ ដូច្នេះ​ ការ​ប្រកួត​នេះ​ មាន​តែ​រង់ចាំ​អ៊ុត​លទ្ធផល​ទាំងអស់​គ្នា​ទេ​ទើប​ដឹង​ច្បាស់​ថា​ តើ​រវាង​ កីឡាករ​ឆាយ​ មាស​ នឹង​ឌុ​ម​ កែវ​ដា​ នរណា​ រកបាន​៣​ពិន្ទុ​សម្រាប់​ស​ប្តា​ហ៍​ទី​២​នេះ​?​ ៕

សេកំគឹមរួន ក្រហម

pich phanom

...

ដោយ៖ ​សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print